LIVE
កំពុងទាញយកតម្លៃទីផ្សារ...
ទំព័រដើម មូលដ្ឋានគ្រឹះ ការវិភាគមូលដ្ឋានគ្រឹះ XAUUSD Forex Crypto ការគ្រប់គ្រងហានិភ័យ និងចិត្តវិទ្យា ឧបករណ៍ និងវេទិកាជួញដូរ

គាំទ្រគេហទំព័រនេះ

សូមអរគុណចំពោះការគាំទ្ររបស់អ្នក! ការឧបត្ថម្ភរបស់អ្នកនឹងជួយឱ្យយើងបន្តអភិវឌ្ឍមេរៀនឥតគិតថ្លៃសម្រាប់សហគមន៍អ្នកជួញដូរកម្ពុជា។

ABA KHQR

ដោយក្តីគោរព និងស្រឡាញ់ — ក្រុមការងារ LearnTrade 🙏

Gold & Commodities · មេរៀនទី 01

ហេតុអ្វីជួញដូរ Gold XAUUSD?

Why Trade Gold (XAUUSD)?
អ្នកថ្មី
8 នាទីសម្រាប់អាន
មាស & ទំនិញ (XAUUSD)
សេចក្តីផ្តើម Introduction

មាស (XAUUSD) គឺជាទ្រព្យសកម្មដ៏ពេញនិយមបំផុតមួយក្នុងពិភពនៃការជួញដូរ។ ភាពទាក់ទាញរបស់វាមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាការរួមផ្សំរវាងលក្ខណៈពិសេសមួយចំនួនដែលធ្វើឱ្យវាក្លាយជា «ទីផ្សារដែល Trader គ្រប់រូបចង់សាកល្បង»។

ប៉ុន្តែមុននឹងចាប់ផ្តើមជួញដូរមាសដោយប្រើប្រាក់ពិតប្រាកដ អ្នកត្រូវយល់ឱ្យច្បាស់ពីសក្ដានុពល និងហានិភ័យនៃទីផ្សារមួយនេះ។

Gold (XAUUSD) is one of the most traded assets globally. It offers high volatility, excellent liquidity, and can be traded 24 hours a day, 5 days a week — making it ideal for traders in Cambodia and Asia. This lesson covers everything a beginner needs to know before trading Gold with real money.

តើ XAUUSD ជាអ្វី? What is Gold (XAUUSD)?

XAUUSD មានន័យថា តម្លៃមាសចំនួន ១ Troy Ounce គិតជាដុល្លារអាមេរិក។ ពាក្យ XAU មកពីនិមិត្តសញ្ញាគីមីរបស់មាស (Au) ហើយ USD = US Dollar។ ដូច្នេះ XAUUSD មានន័យថា "តម្លៃមាស ១ ត្រយអោន (Troy Ounce) ស្មើនឹងប៉ុន្មានដុល្លារ"។

នៅពេលតម្លៃ XAUUSD កើនឡើង មានន័យថាមាសកំពុងឡើងថ្លៃ (មាសកាន់តែមានតម្លៃធៀបនឹងដុល្លារ)។ ផ្ទុយទៅវិញ នៅពេល XAUUSD តម្លៃចុះ មានន័យថាមាសកំពុងចុះថ្លៃ។

XAUUSD represents the price of 1 Troy Ounce of Gold in US Dollars. XAU is the chemical symbol for Gold (Au), and USD is the US Dollar. So XAUUSD simply means "how many dollars does 1 ounce of gold cost".

When the XAUUSD price rises, it means Gold is getting more expensive relative to the Dollar. When it falls, Gold is getting cheaper relative to the Dollar.

ចំណាំ Note
១ Troy Ounce = ៣១.១ ក្រាម (មិនមែន Ounce ធម្មតាទេ វាធំជាង Ounce ធម្មតាបន្តិច)
មាសត្រូវបានជួញដូរនៅ London Bullion Market (LBMA), New York COMEX, និង Shanghai Gold Exchange
ក្នុងកម្មវិធីជួញដូរភាគច្រើន (MT4/MT5) អ្នកនឹងឃើញវាសរសេរថា XAUUSD ឬ GOLD
1 troy ounce = 31.1 grams (not a standard ounce — the troy ounce is slightly heavier)

Gold trades on the London Bullion Market (LBMA), New York COMEX, and the Shanghai Gold Exchange

In most trading platforms (MT4/MT5) you will see it written as XAUUSD or GOLD
ហេតុអ្វីគួរជួញដូរមាស? Why Trade Gold?
Why Gold? Bigger Daily Range = More Opportunity XAUUSD (Gold) ~300 GBPUSD ~120 EURUSD ~90 USDJPY ~95 Typical average daily movement (in points/pips) — Gold moves far more
មាស (XAUUSD) មានចលនាប្រចាំថ្ងៃធំជាងគូ Forex ភាគច្រើន — ឱកាសច្រើន តែហានិភ័យក៏ច្រើនដែរ។ Gold's average daily range is far larger than most FX pairs — more opportunity, but also more risk.

អ្នកជួញដូរជាច្រើននៅទូទាំងពិភពលោក រួមទាំងនៅកម្ពុជា និយមជួញដូរមាសជាងផលិតផលផ្សេងទៀត ដោយសារមូលហេតុជាក់លាក់ដូចខាងក្រោម៖

Many traders around the world, including here in Cambodia, prefer trading Gold over other instruments for the specific reasons below:

ភាពប្រែប្រួលតម្លៃ (Volatility) ខ្ពស់៖ មាសមានការប្រែប្រួលតម្លៃពី ១០-៣០+ ដុល្លារក្នុងមួយថ្ងៃ ដែលបង្កើតឱកាសរកប្រាក់ចំណេញបានច្រើន និងរហ័ស។
High volatility — Gold moves 10-30+ USD daily, creating frequent profit opportunities
សាច់ប្រាក់ងាយ (Liquidity) ល្អបំផុត៖ មានទំហំអ្នកទិញនិងអ្នកលក់ច្រើនមហាសាល ដូច្នេះគម្លាតតម្លៃទិញ-លក់ (Spread) មានភាពចង្អៀត ហើយការអនុវត្តបញ្ជាជួញដូរ (Order Execution) ធ្វើឡើងបានភ្លាមៗ។
Excellent liquidity — huge number of buyers/sellers means tight spreads and fast order execution
ទ្រព្យសកម្មសុវត្ថិភាព (Safe Haven Asset)៖ នៅពេលមានវិបត្តិសេដ្ឋកិច្ច សង្គ្រាម ឬអតិផរណា (Inflation) ខ្លាំង វិនិយោគិនភាគច្រើនតែងតែងាកទៅទិញមាសដើម្បីរក្សាតម្លៃលុយ។
Safe haven asset — during economic crises, war, or high inflation, investors flock to Gold
ទំនាក់ទំនងតម្លៃច្បាស់លាស់ (Correlation)៖ មាសមានទំនាក់ទំនងច្បាស់លាស់ជាមួយសន្ទស្សន៍ដុល្លារអាមេរិក (DXY), អត្រាផលទុនបំណុល (Bond Yield) និងបរិយាកាសហានិភ័យ (Risk Sentiment) ដែលអំណោយផលក្នុងការវិភាគ។
Clear correlations — Gold has well-known relationships with the US Dollar Index (DXY), bond yields, and overall risk sentiment, making it easier to analyze
ជួញដូរបាន ២៤/៥៖ ទីផ្សារបើកស្ទើរតែគ្រប់ម៉ោង ចាប់ពីព្រឹកថ្ងៃចន្ទនៅតំបន់អាស៊ី រហូតដល់យប់ថ្ងៃសុក្រនៅទីក្រុងញូវយ៉ក។
Trades nearly 24 hours — the market is open almost around the clock, from Monday morning in Asia to Friday night in New York
សម្រាប់អ្នកជួញដូរថ្មី For New Traders
ត្រូវចាំថា Volatility ខ្ពស់មានន័យថា ទាំងប្រាក់ចំណេញ និងការខាតបង់អាចកើតឡើងយ៉ាងឆាប់រហ័ស។ មាសមិនមែនជា 'ផលិតផលដែលងាយស្រួលជួញដូរ' នោះទេ វាគ្រាន់តែជាផលិតផលដែលមានប្រជាប្រិយភាពប៉ុណ្ណោះ។ ត្រូវសិក្សាពីការគ្រប់គ្រងហានិភ័យ (Risk Management) ឱ្យបានច្បាស់លាស់ មុនពេលជួញដូរដោយប្រើប្រាក់ពិតប្រាកដ។
Remember that high volatility means both profits and losses can happen very fast. Gold is not an 'easy instrument to trade' — it is simply a popular one. Study risk management properly before you trade it with real money.
កត្តាដែលធ្វើឱ្យតម្លៃមាសប្រែប្រួល What Moves the Price of Gold

មុនពេលចាប់ផ្ដើម អ្នកជួញដូរថ្មីគួរយល់ដឹងពីកត្តាសំខាន់ៗដែលជំរុញឱ្យតម្លៃមាសមានការផ្លាស់ប្តូរ៖

Before you start, new traders should understand the key factors that drive Gold's price movements:

ដុល្លារអាមេរិក (DXY)៖ ជាទូទៅ នៅពេលដុល្លារខ្លាំង មាសទំនងជាចុះថ្លៃ ហើយនៅពេលដុល្លារខ្សោយ មាសទំនងជាឡើងថ្លៃ (ទំនាក់ទំនងផ្ទុយគ្នា)។
US Dollar (DXY) — generally, when the Dollar strengthens, Gold tends to fall, and when the Dollar weakens, Gold tends to rise
អត្រាការប្រាក់របស់ FED៖ នៅពេលធនាគារកណ្តាលអាមេរិក (FED) ដំឡើងអត្រាការប្រាក់ មាសច្រើនតែចុះថ្លៃ ព្រោះការកាន់កាប់មាសមិនទទួលបានការប្រាក់សន្សំដូចជាការដាក់ប្រាក់នៅធនាគារ ឬប័ណ្ណបំណុលឡើយ។
FED Interest Rates — when the FED raises rates, Gold often falls because Gold pays no interest, unlike bank deposits
អតិផរណា (Inflation)៖ នៅពេលអតិផរណាខ្ពស់ វិនិយោគិនប្រើប្រាស់មាសដើម្បីការពារតម្លៃប្រាក់ពីការធ្លាក់ថ្លៃ ដែលធ្វើឱ្យតម្រូវការទីផ្សារកើនឡើង។
Inflation — when inflation is high, investors use Gold to protect their money's value, increasing demand
ហានិភ័យភូមិសាស្ត្រនយោបាយ (Geopolitical Risk)៖ សង្គ្រាម ភាពចលាចលផ្នែកនយោបាយ ឬវិបត្តិសកល ជារឿយៗធ្វើឱ្យតម្លៃមាសហក់ឡើងយ៉ាងគំហុក
Geopolitical risk — wars, political turmoil, or major crises often cause Gold to spike quickly
ព័ត៌មានសំខាន់ៗ — NFP (Non-Farm Payroll), CPI (ទិន្នន័យអតិផរណា) និង FOMC (កិច្ចប្រជុំ FED) គឺជាព័ត៌មានដែលធ្វើឱ្យតម្លៃមាសប្រែប្រួលខ្លាំងបំផុត។
Key economic news — NFP (Non-Farm Payroll), CPI (inflation data), and FOMC (FED meetings) are the news events that move Gold the most
ទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ៖ ព័ត៌មានដូចជា NFP (ទិន្នន័យការងារក្រៅវិស័យកសិកម្ម), CPI (ទិន្នន័យអតិផរណា) និង FOMC (កិច្ចប្រជុំគោលនយោបាយ FED) គឺជាកាតាលីករដែលធ្វើឱ្យតម្លៃមាសប្រែប្រួលខ្លាំងបំផុត។
Key Economic Data: News events such as NFP (Non-Farm Payrolls), CPI (Inflation Data), and FOMC (FED Policy Meetings) are the primary catalysts that cause the most volatility in Gold prices.
ម៉ោងល្អបំផុតក្នុងការជួញដូរមាស Best Hours to Trade Gold

ការជួញដូរមាសអាចធ្វើបាន ២៤ ម៉ោងក្នុងថ្ងៃធ្វើការ ប៉ុន្តែភាពប្រែប្រួលតម្លៃមិនស្មើគ្នានៅគ្រប់ម៉ោងនោះទេ។ អ្នកជួញដូរថ្មីគួរដឹងពីចន្លោះពេល (Session) ដែលមានទំហំជួញដូរ (Volume) ច្រើន និងពេលដែលគួរជៀសវាង។

Gold trades 24 hours a day on weekdays, but volatility is not equal across all those hours. Beginners should know which sessions carry the most volume — and which hours are best avoided.

Session ម៉ោង (GMT+7) Volatility ភាគីចូលរួមទីផ្សារចម្បងៗ
London Open 2:00 PM – 7:00 PM ★★★★☆ ធនាគារអឺរ៉ុប និងអ្នកជួញដូរ
NY Open 7:00 PM – 12:00 AM ★★★★★ អ្នកជួញដូរអាមេរិក, Hedge Fund
London + NY Overlap 7:00 PM – 10:00 PM ★★★★★ Peak Volume ខ្ពស់បំផុតក្នុងថ្ងៃ
Asian Session 7:00 AM – 2:00 PM ★★☆☆☆ ស្ងាត់ (រត់ក្នុងទម្រង់ Sideways)
✅ គន្លឹះសម្រាប់អ្នកជួញដូរថ្មី ✅ Tip for New Traders
ម៉ោង ៧យប់ - ១០យប់ (GMT+7) គឺជាម៉ោងកំពូល (Peak Time) ដែលមាន Volume ច្រើនបំផុត។ London Open ប្រហែលម៉ោង ២រសៀល - ៣រសៀល ក៏សកម្មល្អដែរ។
គួរជៀសវាងការជួញដូរច្រើនក្នុងអំឡុងពេល Asian Session ព្រោះមាសប្រែប្រួលតិច ហើយ Spread ច្រើនតែខ្ពស់ជាង ដែលបង្កឱ្យមានការខាតបង់ដោយមិនដឹងខ្លួន។
គួរត្រួតពិនិត្យ Economic Calendar រាល់ថ្ងៃ ដើម្បីដឹងថាថ្ងៃនោះមានព័ត៌មានសំខាន់ៗ (NFP, CPI, FOMC) នៅម៉ោងណា។
19:00–22:00 (GMT+7) is the peak window, with the heaviest volume. The London open, around 14:00–15:00, is also active.

Avoid trading heavily during the Asian session — gold moves less and the spread is often wider, which quietly eats into your account.

Check the economic calendar every day so you know when the major releases (NFP, CPI, FOMC) are scheduled.
ការយល់ដឹងពីទំហំ Lot និងតម្លៃ Pip Understanding Lot Size and Pip Value

មុនពេលជួញដូរដោយប្រើប្រាក់ពិត អ្នកជួញដូរថ្មីត្រូវយល់ឱ្យច្បាស់ពីរបៀបគណនាប្រាក់ចំណេញ ឬខាតរបស់មាស ព្រោះវាមានលក្ខណៈខុសពីគូរូបិយប័ណ្ណ (Forex Pair) ទូទៅ។

Before trading with real money, new traders must clearly understand how Gold profit and loss is calculated, because it works differently from a typical Forex pair.

សម្រាប់ XAUUSD ការប្រែប្រួលតម្លៃ ១ ដុល្លារ (ឧទាហរណ៍ ពីលេខ ៤០៥០.០០ ទៅ ៤០៥១.០០) ស្មើនឹងប្រាក់ចំណេញ/ខាត ប្រហែល ១០០ ដុល្លារ ប្រសិនបើជួញដូរ ១.០ Lot ឬប្រហែល ១០ ដុល្លារ ប្រសិនបើជួញដូរ ០.១ Lot (តម្លៃជាក់ស្ដែងអាស្រ័យលើ Broker)។

For XAUUSD, a $1 price move (e.g. from 4050.00 to 4051.00) equals roughly $100 profit/loss on a 1.0 lot, or about $10 on a 0.1 lot — exact figures vary slightly by broker.

ឧទាហរណ៍ការគណនា Worked Example
ជួញដូរ ០.១ Lot, មាសឡើង ២០ ដុល្លារ (ឧ. ពី ៤០៥០ ទៅ ៤០៧០)
= ប្រាក់ចំណេញប្រហែល ២០០ ដុល្លារ

ជួញដូរ ០.១ Lot, មាសចុះ ៥០ ដុល្លារ ដោយគ្មាន Stop Loss
= ខាតបង់ប្រហែល ៥០០ ដុល្លារ

នេះជាមូលហេតុដែល Stop Loss សំខាន់ខ្លាំងណាស់ពេលជួញដូរមាស!
Trade 0.1 lot, gold rises $20 (e.g. from 4,050 to 4,070)
= profit of roughly $200

Trade 0.1 lot, gold falls $50 with no stop loss
= loss of roughly $500

This is exactly why a stop loss matters so much when trading gold.
របៀបចាប់ផ្ដើមជួញដូរមាស How to Start Trading Gold
1
ជ្រើសរើស Broker ដែលមានអាជ្ញាបណ្ណ និងការគ្រប់គ្រងត្រឹមត្រូវ (ឧទាហរណ៍៖ ASIC, FCA, CySEC)។
Choose a properly regulated broker (e.g. ASIC, FCA, CySEC) that offers XAUUSD
2
ទាញយកកម្មវិធី MT4 ឬ MT5 រួចបង្កើតគណនីសាកល្បង (Demo Account) ជាមុនសិន។
Download MT4 or MT5 and create an account (a Demo account first is fine)
3
បើកតារាងតម្លៃ (Chart XAUUSD) ដោយប្រើប្រាស់ Timeframe H1 ដើម្បីមើលនិន្នាការ (Trend) រួមឱ្យបានច្បាស់លាស់។
Open the XAUUSD chart and start with the H1 timeframe to see the trend clearly
4
សិក្សាពីគោលគំនិតបច្ចេកទេស៖ កម្រិតគាំទ្រ និងកម្រិតរាំងស្ទះ (Support & Resistance), ទិសដៅនិន្នាការ និងលំនាំទៀន (Candlestick Patterns)។
Learn the basics first: support & resistance, trend direction, and candlestick patterns
5
កំណត់ទំហំនៃការបញ្ជាជួញដូរ (Position Size) ដោយប្រើ Lot Calculator ឱ្យស្របនឹងការគ្រប់។គ្រងហានិភ័យ
Calculate your position size using a lot calculator that matches the risk you can afford
6
ហ្វឹកហាត់លើគណនីសាកល្បងយ៉ាងហោចណាស់ ១-២ ខែ មុននឹងចាប់ផ្តើមដាក់ប្រាក់ពិត។
Practice on a Demo account for at least 1-2 months before trading with real money
7
នៅពេលត្រេដគណនីពិត មិនត្រូវដាក់ហានិភ័យលើសពី ០.៥% ទៅ ១% នៃដើមទុនសរុបក្នុងមួយការបញ្ជាទិញឡើយ។
When live trading with real money, never risk more than 0.5-1% of your capital per trade
8
កត់ត្រាកំណត់ហេតុជួញដូរ (Trading Journal) រាល់ដងដើម្បីពិនិត្យមើលកំហុសឆ្គង និងអភិវឌ្ឍខ្លួន។
Keep a trading journal for every trade to review mistakes and improve
⚠️ ហានិភ័យសំខាន់ៗ ⚠️ Key Risks
មាសអាចប្រែប្រួលខ្លាំង ៥០-១០០+ ដុល្លារភ្លាមៗនៅពេលមានព័ត៌មានធំៗដូចជា NFP, CPI, ឬ FOMC!
មិនត្រូវជួញដូរដោយគ្មាន Stop Loss ជាដាច់ខាត ព្រោះការប្រែប្រួល ១ ដុល្លារ អាចស្មើនឹងប្រាក់ប្រហែល ១០ ដុល្លារ ក្នុង Lot ០.១
មិនត្រូវប្រើ Leverage ខ្ពស់ពេក ឬដាក់ដើមទុនច្រើនពេកក្នុងមួយការបញ្ជាទិញ ព្រោះ Volatility របស់មាសអាចធ្វើឱ្យអស់ទឹកប្រាក់ក្នុងគណនីយ៉ាងលឿន
គួរជៀសវាងការបើក Position មុនពេលមានព័ត៌មានសំខាន់ៗ ប្រសិនបើមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់
Gold can swing $50–$100 or more in an instant on major releases such as NFP, CPI or FOMC.

Never trade without a stop loss — a $1 move is worth about $10 on a 0.1 lot position.

Do not use excessive leverage or commit too much capital to a single order; gold's volatility can drain an account very quickly.

If you are not yet experienced, avoid opening positions right before major news.
សាកល្បងចំណេះដឹង Quick Quiz
នៅពេលតម្លៃ XAUUSD កើនឡើង នេះមានន័យថាអ្វី?When the XAUUSD price rises, what does that mean?
  • មាសចុះថោកGold has become cheaper
  • មាសឡើងថ្លៃធៀបនឹងដុល្លារGold has become more expensive relative to the dollar
  • ដុល្លារខ្លាំងជាងមាសជានិច្ចThe dollar is always stronger than gold
  • គ្មានការផ្លាស់ប្ដូរអ្វីទេNothing has changed
Advertisement — Google AdSense
🏆
អបអរសាទរ!
Congratulations!
អ្នកបានបញ្ចប់គ្រប់មេរៀនទាំង 20 ក្នុងផ្នែក «មាស & ទំនិញ (XAUUSD)» ដោយជោគជ័យ! 🎉
You have completed all 20 lessons in "Gold & Commodities". Keep going!