Gold នៅ Asian Session
ម៉ោងជួញដូរអាស៊ី (Asian Session) ដែលស្ថិតក្នុងចន្លោះម៉ោង ៧ ព្រឹក ដល់ ២ រសៀល គឺជាពេលវេលាដែលអ្នកជួញដូរជាច្រើនមានភាពទំនេរ។ ទោះបីជាមាស (Gold) ក្នុងម៉ោងនេះច្រើនតែមានចលនាតូច (Low Volatility) បើធៀបនឹងម៉ោងទីផ្សារអឺរ៉ុប ឬអាមេរិកក៏ដោយ ប៉ុន្តែវាមិនមែនមានន័យថា «មិនគួរជួញដូរ» នោះទេ។ ទីផ្សារអាស៊ីមានអត្តសញ្ញាណ និងយុទ្ធសាស្ត្ររបស់វា ដែលអ្នកជួញដូរអាចទាញយកផលចំណេញបាន ប្រសិនបើពួកគេយល់ពីចរិតលក្ខណៈរបស់វា។ មេរៀននេះនឹងបកស្រាយពីរបៀបប្រើប្រាស់ពេលវេលានេះឱ្យមានប្រសិទ្ធភាព រួមទាំងយុទ្ធសាស្ត្រដែលសមស្រប និងចំណុចដែលត្រូវជៀសវាង។
The Asian session (roughly 7 AM – 2 PM Cambodia time) is when most Cambodia-based traders are free to watch the charts — yet it's also when Gold moves the least. Does that mean you shouldn't trade it at all? Not necessarily! The Asian session has its own character and its own opportunities, if you understand how it behaves. This lesson explains Gold's behavior during Asian hours, which strategies fit, and what to avoid.
នៅក្នុងម៉ោង Asian hours ក្រាប Gold ភាគច្រើនរត់ក្នុង Range តូច ចន្លោះពី $5 ដល់ $15 ប៉ុណ្ណោះ ខុសពីម៉ោងផ្សារ London/NY ដែលវាអាចបុកខ្លាំងចន្លោះពី $20 ដល់ $40។
ចលនារបស់ក្រាបភាគច្រើនគឺដើរលក្ខណៈ Sideways / Range-bound (រត់បោកចុះឡើងក្នុងប្រអប់ដដែលៗ) ដោយតម្លៃគ្រាន់តែរត់ក្រវែលៗ ឬយោលចុះឡើងជុំវិញតម្លៃបិទផ្សាររបស់ New York close កាលពីយប់មិញប៉ុណ្ណោះ។
វាកម្រនឹងបង្កើត Fresh trends (និន្នាការរត់ធ្លាយទៅម្ខាងខ្លាំងៗ) នៅក្នុងម៉ោង Asian session ណាស់ — ចលនាបុកទៅខ្លាំងៗ (Big moves) ភាគច្រើនចាប់ផ្តើមនៅពេលបើកផ្សារ London open ឬបន្ទាប់ពី US news ចេញតែម្តង។
During Asian hours, Gold usually moves in a small range of about $5–15, versus $20–40 during London/NY. Volume is thin because the big banks, hedge funds, and US COMEX futures desks are not yet active.
Most of the movement is sideways / range-bound, with price oscillating around the previous New York close. Fresh trends rarely begin in the Asian session — the big moves usually start at the London open or after US news.
ក្នុងគ្រាវិបត្តិភូមិសាស្ត្រនយោបាយ (ឧ. ព្រឹត្តិការណ៍សង្គ្រាមកើតឡើងពេលយប់អាមេរិក) មាសក៏អាចលោតខ្លាំងក្នុងម៉ោងអាស៊ីផងដែរ។
During geopolitical stress (for example, a conflict breaking out overnight US time), gold can also gap hard in Asian hours.
Asian Range គឺជាចន្លោះរវាងតម្លៃខ្ពស់បំផុត (High) និងទាបបំផុត (Low) ដែលកើតឡើងនៅក្នុងម៉ោង Asian Session។ Traders អាជីពជាច្រើន តែងតែយក Range មួយនេះធ្វើជាគ្រឹះក្នុងការរៀបចំផែនការ Trade សម្រាប់ពេញមួយថ្ងៃតែម្តង។
The Asian Range is the span between the highest and lowest prices formed during Asian hours. Many professional traders use this range as the foundation of their entire trading day.
ដល់ម៉ោង ២:៣០ រសៀល ម៉ោងខ្មែរ (London open)៖ តម្លៃបានរុញបុកធ្លាយ (Breaks above) របាំង 4060 ហើយមាន M15 candle (ទៀន ១៥ នាទី) រត់ទៅបិទ (Closes) នៅត្រង់តម្លៃ 4063។
លទ្ធផល៖ ក្រាបបានបង្កើតជា Uptrend យ៉ាងខ្លាំង រត់បុកឡើងទៅដល់ 4078 នៅពេលល្ងាច — ពោលគឺរត់បានចម្ងាយដល់ទៅ $18 គិតចាប់ពីចំណុចធ្លាយ (Breakout) នោះមក។
2:30 PM Cambodia time (London open): price breaks above 4060 and an M15 candle closes at 4063.
Result: the uptrend runs to 4078 by evening — an $18 move from the breakout.
Anyone who had marked the range in advance could catch this move easily.
ប្រសិនបើអ្នកចង់ Trade ក្នុងម៉ោងព្រឹក (ម៉ោងកម្ពុជា) សូមជ្រើសយុទ្ធសាស្ត្រដែលត្រូវនឹងលក្ខណៈ Range-bound របស់ Session នេះ៖
If you want to trade during Cambodia's morning hours, choose strategies that match the session's range-bound character:
| យុទ្ធសាស្ត្រ | របៀបដំណើរការ | ភាពសមស្រប |
|---|---|---|
| Range Trading | ទិញនៅ Asian Low លក់នៅ Asian High ជាមួយ SL តូចនៅក្រៅ Range | ✅ សមស្របបំផុត |
| Mean Reversion | Trade ត្រឡប់ចូល Range ពេលតម្លៃឃ្លាតឆ្ងាយពី VWAP/MA ខ្លាំង | ✅ សមស្រប |
| ត្រៀម Breakout | គូស Range រង់ចាំ Breakout នៅ London Open (មិន Trade ក្នុង Session ទេ) | ✅ សមស្រប |
| Trend Following | តាម Trend ខ្លាំង — ប៉ុន្តែ Asian Session កម្រមាន Trend | ❌ មិនសមស្រប |
| News Scalping | Trade News ធំៗ — News អាមេរិកចេញពេលយប់ មិនមែនពេលព្រឹកទេ | ❌ មិនសមស្រប |
ប្រើ Timeframe M15/M30 ជាមួយ RSI ឬ Stochastic ដើម្បីរកចំណុច Overbought/Oversold នៅគែម Range។
គោលដៅចំណេញ (TP) គួរនៅចំកណ្ដាល Range ឬគែមម្ខាងទៀត — កុំរំពឹងចលនាធំក្នុង Session នេះ។
ឈប់ Trade Range នៅម៉ោង ១:៣០ រសៀល — London Open ជិតមកដល់ ហើយ Breakout អាចកើតឡើងគ្រប់ពេល។
Use the M15/M30 timeframe with RSI or Stochastic to find overbought and oversold points at the range edges.
Set your take profit at the middle of the range or the opposite edge — do not expect a large move in this session.
Stop trading the range at 13:30. The London open is close, and a breakout can come at any moment.
ប្រើពេលព្រឹកសម្រាប់វិភាគ និងរៀបចំផែនការ (គូស Level, ពិនិត្យ Calendar, កំណត់ Setup)
ដាក់ Pending Order (Buy Stop / Sell Stop) នៅ Asian High/Low ជាមួយ SL និង TP រួចជាស្រេច
ឱ្យ London Session ធ្វើការជំនួសអ្នក ខណៈអ្នកកំពុងធ្វើការងារផ្សេង។
Use the morning to analyse and plan (mark your levels, check the calendar, define your setup)
Place pending orders (buy stop / sell stop) at the Asian high and low, with SL and TP already set
Let the London session do the work for you while you get on with your day.