ការគ្រប់គ្រង Risk សម្រាប់ XAUUSD
មាស (XAUUSD) គឺជាទីផ្សារដែលអ្នកជួញដូរថ្មីច្រើនជួបការខាតបង់ធ្ងន់ធ្ងរ មិនមែនដោយសារតែការវិភាគពិបាកនោះទេ ប៉ុន្តែមកពីការប្រើប្រាស់ទំហំជួញដូរ (Lot Size) មិនសមាមាត្រទៅនឹងភាពប្រែប្រួលខ្ពស់នៃតម្លៃ (Volatility)។ មាសអាចមានចលនាតម្លៃពី ២០ ទៅ ៣០ ដុល្លារក្នុងមួយថ្ងៃ ដែលជាកត្តាធ្វើឱ្យគណនីរបស់អ្នករងហានិភ័យខ្ពស់ ប្រសិនបើមិនបានគ្រប់គ្រងឱ្យបានត្រឹមត្រូវ។ មេរៀននេះនឹងបង្ហាញពីវិធីសាស្ត្រគណនា Lot Size ឱ្យស្របតាមកម្រិតហានិភ័យ ការកំណត់ Stop Loss ឱ្យសមស្របនឹងចលនាតម្លៃ និងយុទ្ធសាស្ត្រការពារដើមទុនរបស់អ្នកឱ្យមាននិរន្តរភាព។
Gold blows up more beginner accounts than almost any other instrument — not because it's hard to analyze, but because its high volatility combined with oversized lots is a deadly mix. A $20–30 daily move is completely normal for Gold. This lesson teaches you how to calculate the correct lot size, set stop losses that respect Gold's volatility, and keep your account alive for the long run.
ការត្រេដ XAUUSD ទំហំ 0.1 Lot មានន័យថា រាល់ការប្រែប្រួលតម្លៃមាស $1 គឺស្មើនឹងការចំណេញ ឬខាតប្រហែល $10។ ដោយសារតែជាធម្មតាតម្លៃមាសតែងតែហក់ពី $20–30 ក្នុងមួយថ្ងៃជាធម្មតា និងចន្លោះពី $50–100 នៅថ្ងៃមានព័ត៌មានសេដ្ឋកិច្ចធំៗ ការជួញដូរដោយគ្មានផែនការគ្រប់គ្រងហានិភ័យច្បាស់លាស់ គឺមិនខុសពីការលេងល្បែងស៊ីសងនោះឡើយ។
Trading 0.1 lot of XAUUSD means a $1 move in Gold ≈ $10 profit/loss. Since Gold routinely moves $20–30 on a normal day and $50–100 on big news days, trading without a clear risk plan is simply gambling.
នៅពេលតម្លៃមាសធ្លាក់ចុះ $10 = ត្រូវខាតបង់ $500 = គណនីត្រូវដាច់ទាំងស្រុង (100% នៃគណនី)!
ផ្ទុយទៅវិញ ប្រសិនបើគាត់បើកត្រឹមតែ 0.02 Lot ជាមួយ Stop Loss ចម្ងាយ $5 នោះហានិភ័យនៃការខាតបង់មានត្រឹមតែ $10 (ស្មើនឹង 2% នៃគណនី) ប៉ុណ្ណោះ។
Gold drops $10 (a completely ordinary move) = $500 loss = 100% of the account gone!
Had they opened just 0.02 lot with a $5 stop loss, the risk would have been only $10 (2% of the account).
ច្បាប់ 1% មានន័យថា ក្នុងមួយ Trade អ្នកមិនត្រូវប្រថុយប្រាក់លើសពី 1% នៃដើមទុនសរុបឡើយ (0.5% សម្រាប់អ្នកថ្មី)។ នេះមិនមែនកំណត់ទំហំ Lot ទេ — វាកំណត់ចំនួនប្រាក់ដែលអ្នកព្រមខាតប្រសិនបើ Stop Loss ត្រូវប៉ះ។
The 1% rule means you never risk more than 1% of your total capital on a single trade (0.5% for beginners). This does not cap your lot size directly — it caps the amount you are willing to lose if your stop loss is hit.
| ដើមទុន (Account) | Risk 1% ក្នុងមួយ Trade | ខាតជាប់គ្នា ១០ ដង | ដើមទុននៅសល់ |
|---|---|---|---|
| $200 | $2 | -$20 (≈10%) | ≈ $180 |
| $500 | $5 | -$50 (≈10%) | ≈ $450 |
| $1,000 | $10 | -$100 (≈10%) | ≈ $900 |
| $5,000 | $50 | -$500 (≈10%) | ≈ $4,500 |
មើលតារាងខាងលើ៖ ទោះបីខាតជាប់គ្នា ១០ ដងក៏ដោយ (ដែលកម្រកើតឡើងណាស់) គណនីនៅសល់ ៩០% អ្នកនៅតែមានឱកាសកែតម្រូវ និងបន្តជួញដូរ នេះហើយជាអំណាចនៃច្បាប់ 1%។
Look at the table above: even after 10 consecutive losses (which is rare), the account still holds ~90%. You survive, adjust, and keep trading. That is the power of the 1% rule.
សម្រាប់ XAUUSD នៅ Broker ភាគច្រើន ការប្រែប្រួល $1 នៃតម្លៃមាស ក្នុង 1.0 Lot = $100។ ដូច្នេះរូបមន្តគណនា Lot Size គឺ៖
ឧទាហរណ៍៖ គណនី $1,000 | Risk 1% = $10 | Stop Loss ចម្ងាយ $5
Lot Size = 10 ÷ (5 × 100) = 0.02 Lot
ឧទាហរណ៍៖ គណនី $2,000 | Risk 1% = $20 | Stop Loss ចម្ងាយ $10
Lot Size = 20 ÷ (10 × 100) = 0.02 Lot
Example: $1,000 account | 1% risk = $10 | stop loss $5 away
Lot size = 10 ÷ (5 × 100) = 0.02 lot
Example: $2,000 account | 1% risk = $20 | stop loss $10 away
Lot size = 20 ÷ (10 × 100) = 0.02 lot
The 100 comes from the contract size: 1 lot of gold is 100 ounces, so a $1 move is worth $100 per lot.
For XAUUSD at most brokers, a $1 move on 1.0 lot = $100. So the formula is: Lot Size = Risk ($) ÷ (Stop Loss distance in $ × 100). Example: $1,000 account, 1% risk = $10, stop loss $5 away → 10 ÷ (5 × 100) = 0.02 lot.
ចំណុចសំខាន់៖ Stop Loss កាន់តែឆ្ងាយ Lot Size ត្រូវកាន់តែតូច។ Traders ជាច្រើនធ្វើផ្ទុយ — ពួកគេជ្រើស Lot Size មុន ហើយបង្ខំ Stop Loss ឱ្យនៅជិត ដែលធ្វើឱ្យ Stop Loss មិនមានគម្លាតគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងភាពប្រែប្រួលនៃតម្លៃ (Noise) របស់មាស។
Key point: the wider your stop loss, the smaller your lot must be. Many traders do the opposite — they pick the lot size first and squeeze the stop loss too tight, so it gets hit by Gold's ordinary noise.
Stop Loss គួរមានចម្ងាយយ៉ាងហោចណាស់ 1.5 × ATR ពីចំណុច Entry ដើម្បីជៀសវាង Noise។
ឧទាហរណ៍៖ ប្រសិនបើ ATR H1 = $3.20 → Stop Loss គួរឆ្ងាយយ៉ាងតិច $4.80 ពី Entry។
Your stop loss should sit at least 1.5 × ATR away from entry, so ordinary noise does not take you out.
Example: if H1 ATR = $3.20, the stop should be at least $4.80 from entry.
ព័ត៌មានដូចជា NFP, CPI និង FOMC គឺជាសត្រូវដ៏ធំបំផុតរបស់ Stop Loss (ចំណុចកាត់ខាត)។ នៅក្នុងវិនាទីដំបូងបន្ទាប់ពីព័ត៌មានត្រូវបានចេញផ្សាយ តម្លៃមាសអាចនឹងហក់លោតឡើងចុះពី $10–$30 ហើយគម្លាតតម្លៃទិញ-លក់ (Spread) អាចនឹងរីកធំខ្លាំងចាប់ពី $0.20 រហូតដល់ $2.00+។ កត្តានេះអាចធ្វើឱ្យ Stop Loss របស់អ្នក ត្រូវកាត់នៅតម្លៃមួយដែលអាក្រក់ជាងអ្វីដែលអ្នកបានរំពឹងទុកឆ្ងាយ (ដែលហៅថា Slippage)។
NFP, CPI, and FOMC are a stop loss's worst enemies. In the first seconds after a release, Gold can jump $10–30 and spreads can balloon from $0.20 to $2.00+. Your stop loss may execute at a far worse price than expected (slippage).
ការពិត៖ Spread រីក + Slippage + Spike ទាំងសងខាង ធ្វើឱ្យឱកាសអ្នកទាបជាង 50% ឆ្ងាយណាស់។
វាមិនមែនជាការជួញដូរទេ វាជាល្បែងស៊ីសង ហើយ Market ឈ្នះជានិច្ច។
The reality: widened spreads, slippage, and spikes in both directions push your odds far below 50%.
That is not trading. It is gambling, and the market wins in the long run.
Traders ដែលអាច survival បាន ១ ឆ្នាំ រៀនបានច្រើនជាងអ្នកដែលចំណេញ ៣ ខែ ហើយអស់គណនី។
Risk Management ល្អ មិនធ្វើឱ្យអ្នកក្លាយជាអ្នកឈ្នះភ្លាមៗទេ ប៉ុន្តែវាធានាថាអ្នកនៅមានឱកាសឈ្នះនៅថ្ងៃស្អែក។
A trader who survives a full year learns more than one who profits for three months and then blows the account.
Good risk management will not make you a winner overnight, but it guarantees you are still in the game tomorrow.