ការ Trade Gold ពេលមាន News
មាសគឺជាទ្រព្យសកម្មដែលងាយរងឥទ្ធិពលពី ព័ត៌មានសេដ្ឋកិច្ច ខ្លាំងជាងគេបំផុតនៅក្នុងទីផ្សារហិរញ្ញវត្ថុ។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីបន្ទាប់ពីការចេញផ្សាយទិន្នន័យ CPI ឬការសម្រេចចិត្តលើអត្រាការប្រាក់របស់ FOMC តម្លៃមាសអាចប្រែប្រួលយ៉ាងគំហុក ដែលបង្កើតឱ្យមានទាំងឱកាសចំណេញដ៏ធំ និងហានិភ័យខ្ពស់។ មេរៀននេះនឹងបកស្រាយពីមូលហេតុដែលមាសមានប្រតិកម្មខ្លាំងចំពោះព័ត៌មាន, របៀបរៀបចំផែនការជួញដូរនៅពេលមានព្រឹត្តិការណ៍សំខាន់ៗ, និងយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យដើម្បីឱ្យអ្នកអាចទាញយកផលប្រយោជន៍ពីភាពប្រែប្រួលនៃទីផ្សារនេះបាន។
Gold is one of the most News-sensitive assets in the financial markets. Within seconds of a CPI print or an FOMC interest rate decision, gold prices can swing several dollars per ounce, creating both large profit opportunities and significant risk of loss. This lesson explains why gold reacts so strongly to News events, how to plan trades around major economic releases, and how to manage risk so volatility works for you instead of against you.
បន្ទាប់ពីបញ្ចប់មេរៀននេះ អ្នកនឹងអាច៖
By the end of this lesson you will be able to:
មាសមិនមែនជាភាគហ៊ុន ឬជារូបិយប័ណ្ណធម្មតានោះទេ វាត្រូវបានគេចាត់ទុកជា "Safe-Haven Asset" គឺជាកន្លែងជ្រកកោនសម្រាប់ទុនវិនិយោគនៅពេលដែលទីផ្សារមានភាពមិនច្បាស់លាស់ ឬពេលដែលជំនឿទុកចិត្តលើរូបិយប័ណ្ណថយចុះ។ ជាមួយគ្នានេះ តម្លៃមាសក៏ទាក់ទងយ៉ាងជិតស្និទ្ធជាមួយអត្រាការប្រាក់ និងតម្លៃដុល្លារអាមេរិក (USD) ដែលជាមូលហេតុចម្បងធ្វើឱ្យ News របស់ធនាគារកណ្តាល ជាពិសេស Federal Reserve (FED) មានឥទ្ធិពលខ្លាំងបំផុតលើវា។
Gold is neither a stock nor an ordinary currency. It is treated as a safe-haven asset — a shelter for capital when markets turn uncertain or confidence in a currency weakens. At the same time, the gold price is tightly linked to interest rates and to the value of the US dollar, which is why central-bank news, and Federal Reserve news above all, moves it more than anything else.
នៅពេលអត្រាការប្រាក់ខ្ពស់ ការកាន់មាស (ដែលមិនផ្តល់ការប្រាក់) ក្លាយជាមិនទាក់ទាញបើប្រៀបធៀបទៅនឹងការដាក់ប្រាក់ក្នុងធនាគារ ឬការទិញមូលបត្របំណុល ដូច្នេះតម្លៃមាសទំនងជាធ្លាក់ចុះ។ ផ្ទុយទៅវិញ នៅពេលអត្រាការប្រាក់ថយចុះ ឬមានការរំពឹងថានឹងថយចុះ តម្លៃមាសទំនងជាឡើងថ្លៃ។ នេះហើយជាមូលហេតុដែល News ដូចជា CPI (អតិផរណា) និងការប្រកាសអត្រាការប្រាក់របស់ FED ជះឥទ្ធិពលដោយផ្ទាល់លើទិសដៅតម្លៃមាស។
When interest rates are high, holding gold — which pays no interest — becomes unattractive next to a bank deposit or a bond, so the gold price tends to fall. When rates fall, or the market expects them to fall, gold tends to rise. That is why releases such as CPI and the Fed's rate decisions bear directly on the direction of gold.
មិនមែន News ទាំងអស់ជះឥទ្ធិពលស្មើគ្នាទេ។ Trader ដែលមានបទពិសោធន៍ច្រើនតែផ្តោតលើ News ក្រុមខាងក្រោមនេះ ព្រោះវាមានឥទ្ធិពលធំបំផុតលើទីផ្សារ៖
Not all news carries equal weight. Experienced traders concentrate on the releases below, because these move the market most:
| News | ហេតុអ្វីសំខាន់ | ភាពញឹកញាប់ |
|---|---|---|
| FOMC Interest Rate Decision | កំណត់ទិសដៅអត្រាការប្រាក់ ជះឥទ្ធិពលដោយផ្ទាល់លើ USD និងមាស | 8 ដងក្នុងមួយឆ្នាំ |
| CPI (Consumer Price Index) | វាស់ស្ទង់អតិផរណា ជាកត្តាចម្បងកំណត់គោលនយោបាយអត្រាការប្រាក់ | រៀងរាល់ខែ |
| Non-Farm Payrolls (NFP) | បង្ហាញកម្លាំងទីផ្សារការងារអាមេរិក ជះឥទ្ធិពលលើការសម្រេចចិត្តរបស់ FED | ថ្ងៃសុក្រទីមួយនៃខែ |
| FED Chair Speech | សុន្ទរកថារបស់ប្រធាន FED អាចផ្តល់សញ្ញាទិសដៅគោលនយោបាយអនាគត | ជាទៀងទាត់ |
| Geopolitical Events | សង្គ្រាម វិបត្តិនយោបាយ ជំរុញឱ្យអ្នកវិនិយោគរត់ចូលទ្រព្យសកម្មសុវត្ថិភាព | មិនទៀងទាត់ |
ការ Trade ជុំវិញ ព័ត៌មានតម្រូវឱ្យមានផែនការច្បាស់លាស់ជាមុន មិនមែនគ្រាន់តែចុច Buy ឬ Sell ដោយអារម្មណ៍ទេ។ ខាងក្រោមនេះជាជំហានៗដែលអ្នកគួរអនុវត្តតាម៖
Trading around the news requires a plan set out in advance — not simply hitting buy or sell on instinct. These are the steps to follow:
២. មិនកំណត់ Stop Loss ឬកំណត់ Stop Loss តូចពេក
៣. ប្រើ Position Size ធំពេក ដោយមិនគិតគូពី Volatility ខ្ពស់
៤. ចូល Trade តាមអារម្មណ៍ភ្លាមៗពេលឃើញតម្លៃរបូតខ្លាំង (FOMO)
៥. មិនអើពើនឹង Spread ធំ ដែលអាចធ្វើឱ្យ Stop Loss ត្រូវបានវាយប៉ះលឿនជាងគេគិត
2. Not setting a Stop Loss, or setting one too tight
3. Using an oversized position without accounting for higher volatility
4. Chasing the market emotionally right after a big spike (FOMO)
5. Ignoring widened spreads, which can trigger stop losses earlier than expected
❓ តើគួរ Trade មុន ឬក្រោយព័ត៌មានល្អជាង?
Trader ដែលមានបទពិសោធន៍តិចគួរជ្រើសរើស Trade ក្រោយ ព័ត៌មានចេញ បន្ទាប់ពីតម្លៃចាប់ផ្តើមមានស្ថេរភាព ព្រោះមានហានិភ័យទាបជាង និងទិសដៅច្បាស់ជាង។
❓ Is it better to trade before or after the news?
Less experienced traders should trade after the release, once price has begun to settle. The risk is lower and the direction is clearer.
❓ តើ Spread ធំពេក ពេល Trade ព័ត៌មានគួរធ្វើដូចម្តេច?
ជៀសវាងការចូល Trade ក្នុងវិនាទីដំបូងបន្ទាប់ពី ព័ត៌មានចេញ ហើយរង់ចាំរហូតដល់ Spread ត្រឡប់មកកម្រិតធម្មតាវិញ។
❓ What should I do when the spread is too wide around news?
Avoid entering in the first seconds after the release, and wait until the spread returns to its normal level.
❓ តើ ព័ត៌មានអ្វីខ្លះដែលមិនសូវជះឥទ្ធិពលលើមាស?
ព័ត៌មានដែលមិនទាក់ទងនឹង USD ឬអត្រាការប្រាក់ដោយផ្ទាល់ ដូចជាទិន្នន័យសេដ្ឋកិច្ចប្រទេសតូចៗ ច្រើនតែមានឥទ្ធិពលតិចតួចលើតម្លៃមាស។
❓ Which releases have little effect on gold?
News with no direct bearing on the USD or on interest rates — economic data from smaller economies, for instance — usually has only a minor effect on the gold price.
ការ Trade មាសជុំវិញព័ត៌មានគឺជាយុទ្ធសាស្ត្រកម្រិតខ្ពស់ដែលអាចផ្តល់ផលចំណេញលឿន ប៉ុន្តែក៏ផ្ទុកទៅដោយហានិភ័យខ្ពស់ដែរ។ ជោគជ័យមិនមែនអាស្រ័យលើសំណាងទេ ប៉ុន្តែអាស្រ័យលើការត្រៀមខ្លួនជាមុន ការយល់ដឹងអំពី News សំខាន់ៗ និងវិន័យក្នុងការគ្រប់គ្រងហានិភ័យ។
Trading gold around the news is an advanced strategy. It can produce fast profits, but it carries high risk in equal measure. Success does not rest on luck — it rests on preparation, on knowing which releases matter, and on the discipline to manage risk.