LIVE
កំពុងទាញយកតម្លៃទីផ្សារ...
ទំព័រដើម មូលដ្ឋានគ្រឹះ ការវិភាគមូលដ្ឋានគ្រឹះ XAUUSD Forex Crypto ការគ្រប់គ្រងហានិភ័យ និងចិត្តវិទ្យា ឧបករណ៍ និងវេទិកាជួញដូរ

គាំទ្រគេហទំព័រនេះ

សូមអរគុណចំពោះការគាំទ្ររបស់អ្នក! ការឧបត្ថម្ភរបស់អ្នកនឹងជួយឱ្យយើងបន្តអភិវឌ្ឍមេរៀនឥតគិតថ្លៃសម្រាប់សហគមន៍អ្នកជួញដូរកម្ពុជា។

ABA KHQR

ដោយក្តីគោរព និងស្រឡាញ់ — ក្រុមការងារ LearnTrade 🙏

Gold & Commodities · មេរៀនទី 14

បច្ចេកទេស Scalping Gold

Gold Scalping Techniques
កម្រិតខ្ពស់
14 នាទីសម្រាប់អាន
មាស & ទំនិញ (XAUUSD)
សេចក្តីផ្តើម Introduction

មេរៀននេះនឹងណែនាំអ្នកឱ្យស្គាល់អំពី បច្ចេកទេសជួញដូររហ័ស (Scalping) សម្រាប់ការជួញដូរមាស ដែលជាយុទ្ធសាស្ត្ររយៈពេលខ្លី ផ្ដោតសំខាន់លើការប្រមូលផលចំណេញតិចតួច ពីការប្រែប្រួលតម្លៃក្នុងកម្រិតតូច។ អ្នកនឹងសិក្សាស្វែងយល់អំពីឧបករណ៍វិភាគបច្ចេកទេស ការគ្រប់គ្រងហានិភ័យ និងកត្តាចិត្តសាស្ត្រដែលចាំបាច់ ដើម្បីទទួលបានជោគជ័យក្នុងការជួញដូរបែប Scalping នេះ។

This lesson will introduce you to Scalping techniques for gold trading, a short-term strategy focused on capturing small profits from minor price fluctuations. You will learn about technical tools, risk management, and the psychology required for successful scalping.

និយមន័យ និងការណែនាំ Definition & Introduction

Scalping គឺជាយុទ្ធសាស្ត្រត្រេដរយៈពេលខ្លីបំផុត ដែលទិញលក់លឿនៗក្នុងរង្វង់ប៉ុន្មាននាទី ឬវិនាទីប៉ុណ្ណោះ។ គោលដៅគឺរកចំណេញពីការប្រែប្រួលតម្លៃតិចតួច ដោយប្រើប្រាស់ Leverage ខ្ពស់ និងទំហំត្រេដធំៗ។

Scalping is one of the shortest-term trading strategies, where traders enter and exit the market within minutes or even seconds. The goal is to profit from small price movements by using high leverage and large trading volumes.

មាសគឺជា Asset ដ៏ល្អបំផុតសម្រាប់ត្រេដបែប Scalping ដោយសារវាមាន Liquidity ខ្ពស់ និងមានការប្រែប្រួលតម្លៃញឹកញាប់ នៅក្នុងកំឡុងពេល Session ធំៗ។"
Gold is an excellent asset for scalping due to its high liquidity and frequent price movements during major trading sessions.
Scalping តម្រូវឱ្យមានការផ្ដោតអារម្មណ៍ខ្ពស់ និងការសម្រេចចិត្តលឿនរហ័ស។ វាមិនស័ក្តិសមសម្រាប់ Beginners ឬអ្នកដែលមិនអាច Monitor ទីផ្សារ បានជាប់រហូតនោះទេ។
Scalping requires high concentration and quick decision-making. It is not suitable for beginners or those who cannot monitor the market constantly.
ចាប់ផ្តើមហាត់ត្រេដបែប Scalping ជាមួយ Demo account ដើម្បីតេស្ត Strategies និងកសាងទម្លាប់ចិត្តសាស្ត្រ មុនពេលប្រើ Real account។
Start practicing scalping with a demo account to test strategies and build psychological habits before using a real account.
Scalping គឺជាការត្រេដរយៈពេលខ្លីបំផុត (ពីប៉ុន្មានវិនាទី ទៅប៉ុន្មាននាទី)។
Scalping is the shortest-term trading (seconds to minutes)
ផ្ដោតលើការប្រមូលប្រាក់ចំណេញតូចៗ ពីការប្រែប្រួលតម្លៃតិចតួច
Focus on capturing small profits from minor price fluctuations
តម្រូវឱ្យមានការប្រើប្រាស់ Leverage ខ្ពស់ និងការគ្រប់គ្រង Risk យ៉ាងតឹងរ៉ឹង
Requires high leverage usage and strict risk management
មាសមាន Liquidity ខ្ពស់ និងមាន Volatility ល្អ សម្រាប់ការត្រេដបែប Scalping។
Gold has high liquidity and good volatility for scalping
ឧបករណ៍បច្ចេកទេសសម្រាប់ការធ្វើ Scalping Technical Tools for Scalping

ការត្រេដមាសបែប Scalping តម្រូវឱ្យមាន Technical tools ជាក់លាក់ ដើម្បីស្វែងរក Entry និង Exit points ឱ្យមានប្រសិទ្ធភាព។ ឧបករណ៍ទាំងនេះជួយឱ្យអ្នកអានទីផ្សារបានលឿន និងសម្រេចចិត្តក្នុងពេលដ៏ខ្លី។"

Gold scalping requires specific technical tools to effectively identify entry and exit points. These tools help you read the market quickly and make decisions in a short time.

Chart M1 និង M5 - សម្រាប់វិភាគលឿនរហ័ស
1-minute (M1) and 5-minute (M5) charts - for rapid analysis
Moving Averages (MA 5, MA 20) - កំណត់ទិសដៅ Trend រយៈពេលខ្លី"
Moving Averages (MA 5, MA 20) - identify short-term trend direction
Bollinger Bands - វាស់ស្ទង់ Volatility និងស្វែងរក Entry points
Bollinger Bands - measure volatility and find entry points
RSI (Relative Strength Index) - កំណត់តំបន់ Overbought/Oversold
RSI (Relative Strength Index) - identify Overbought/Oversold zones
កម្រិត Key Support & Resistance - សម្រាប់កំណត់ Profit targets"
Key Support & Resistance levels - for setting profit targets
ការរួមផ្សំ Moving Averages និង Bollinger Bands គឺជាយុទ្ធសាស្ត្រដ៏ពេញនិយម សម្រាប់ការត្រេដមាសបែប Scalping។
Combining Moving Averages and Bollinger Bands is a popular strategy for gold scalping.
ពេលវេលាជួញដូរដ៏ល្អបំផុត Best Trading Times

ការជ្រើសរើសពេលវេលាត្រឹមត្រូវ គឺសំខាន់បំផុតសម្រាប់ត្រេដមាសបែប Scalping។ អ្នកគួរត្រេដក្នុងកំឡុងពេលដែលទីផ្សារមាន Liquidity ខ្ពស់បំផុត ដើម្បីធានាបាននូវ Spreads តូច និងការ Execute order បានលឿនរហ័ស។

Choosing the right time is crucial for gold scalping. You should trade during periods when the market has the highest liquidity to ensure tight spreads and fast order execution.

វគ្គជួញដូរ ពេលវេលា (GMT) លក្ខណៈពិសេស
អាស៊ី (Asian Session) 00:00 - 09:00 សាច់ប្រាក់ងាយស្រួលមធ្យម, បំរែបំរួលតម្លៃទាប
អឺរ៉ុប (European Session) 08:00 - 17:00 សាច់ប្រាក់ងាយស្រួលខ្ពស់, បំរែបំរួលតម្លៃល្អមធ្យម
អាមេរិក (US Session) 13:00 - 22:00 សាច់ប្រាក់ងាយស្រួលខ្ពស់បំផុត, បំរែបំរួលតម្លៃខ្លាំង
ម៉ោងត្រួតគ្នា (London-New York) 13:00 - 17:00 ពេលវេលាល្អបំផុតសម្រាប់ការធ្វើ Scalping
ផ្ដោតលើការត្រេដក្នុងកំឡុងពេល Overlap រវាង European និង US sessions (13:00-17:00 GMT) ដែលជាពេលទីផ្សារមានចលនាខ្លាំងបំផុត។
Focus on trading during the overlap between European and US sessions (13:00-17:00 GMT), which is when the market is most active.
គួរជៀសវាងការត្រេដបែប Scalping ក្នុងកំឡុងពេលចេញព័ត៌មានសេដ្ឋកិច្ចធំៗ ដូចជា NFP, FOMC, ឬ CPI ដោយសារតែទីផ្សារមាន Volatility ខ្ពស់ និង Spreads រីកធំ។
Avoid scalping during major economic news releases such as NFP, FOMC, or CPI due to high volatility and wide spreads.
ការគ្រប់គ្រងហានិភ័យ (Risk Management) Risk Management

បើចង់ជោគជ័យក្នុងការត្រេដបែប Scalping រឿងដែលសំខាន់បំផុតគឺត្រូវចេះគ្រប់គ្រង Risk។ ព្រោះនៅពេលយើងប្រើ Leverage ខ្ពស់ ភាគរយប្រឈមនឹងការខាតបង់ (Risk) វាក៏ខ្ពស់តាមហ្នឹងដែរ ដូច្នេះដាច់ខាតត្រូវតែមានវិន័យត្រេដឱ្យបានច្បាស់លាស់ និងតឹងរ៉ឹងបំផុត។

Risk management is the most important pillar of successful scalping. Due to the use of high leverage, risk also increases, so setting strict rules is essential.

ដាច់ខាតត្រូវដាក់ Stop-Loss រាល់ពេលបើក Order ដោយកំណត់ចន្លោះពី 5 ទៅ 10 pips ពីចំណុច Entry។
Set a Stop-Loss for every trade - 5-10 pips away from entry
ដាក់ Take-Profit (TP) ក្នុងចន្លោះពី 10 ទៅ 20 pips ដោយរក្សាផលធៀប Risk:Reward (R:R) យ៉ាងហោចណាស់ 1:2 (ខាត 1 ចំណេញ 2)។
Set Take-Profit at 10-20 pips - minimum Risk:Reward ratio of 1:2
កំណត់ Risk ត្រឹមតែ 1 ទៅ 2% នៃដើមទុនសរុប ក្នុងមួយ Order។
Risk only 1-2% of total capital per trade
ដាច់ខាតកុំប្រើ Leverage លើសពី 1:10 សម្រាប់ការត្រេដបែប Scalping។"
Do not use leverage exceeding 1:10 for scalping
ត្រូវកត់ត្រា និងតាមដានរាល់ការត្រេដទាំងអស់ ដោយប្រើ Trading journal។"
Track all trades using a trading journal
ការត្រេដបែប Scalping ដោយមិនដាក់ Stop-Loss គឺជាកំហុសដ៏ធ្ងន់ធ្ងរបំផុត ដែលអាចធ្វើឱ្យយើងខាតបង់ដើមទុនទាំងស្រុង (ឆេះ Account) ក្នុងរយៈពេលដ៏ខ្លីបំផុត។
Not using a Stop-Loss in scalping is a serious mistake that can lead to complete capital loss in a short time.
គួរប្រើប្រាស់មុខងារ Trailing Stop-Loss ដើម្បីការពារ និងចាក់សោប្រាក់ចំណេញ នៅពេលដែលតម្លៃកំពុងរំកិលទៅរកទិសដៅដែលអ្នកបានចំណេញ។
Use Trailing Stop-Loss to protect profits when price moves in your favor.
ស្ថានភាពផ្លូវចិត្តក្នុងការធ្វើ Scalping Psychology in Scalping

ក្នុងការត្រេដបែប Scalping រឿងផ្លូវចិត្ត (Psychology) គឺដើរតួនាទីធំណាស់។ ការសម្រេចចិត្តឱ្យបានលឿន រហ័ស ការគ្រប់គ្រងអារម្មណ៍ និងការមានវិន័យ គឺជាសោរគន្លឹះឆ្ពោះទៅរកភាពជោគជ័យ។

Psychology plays a major role in scalping. Quick decision-making, emotional control, and discipline are keys to success.

ត្រូវរក្សាវិន័យឱ្យបានខ្ជាប់ខ្ជួនទៅតាម Trading plan របស់អ្នក — ដាច់ខាតកុំកែប្រែច្បាប់ ឬវិន័យនៅពាក់កណ្តាលទីឱ្យសោះ។
Maintain discipline according to your trading plan - do not change rules mid-way
ត្រូវចេះគ្រប់គ្រងចិត្តលោភលន់ — ដាច់ខាតកុំបន្តត្រេដដើម្បីដេញតាមរក Profit បន្ថែម ឱ្យហួសពី Target ដែលបានកំណត់ទុកឱ្យសោះ។
Control greed - do not continue trading to chase extra profits beyond targets
ត្រូវចេះទទួលស្គាល់ និងព្រមខាត — ព្រោះការខាតបង់តិចតួច (Small losses) គឺជារឿងធម្មតា និងជាផ្នែកមួយមិនអាចខ្វះបាននៃការត្រេដបែប Scalping។
Accept losses - small losses are part of scalping
ត្រូវចេះសម្រាកដកឃ្លាខ្លះឱ្យបានទៀងទាត់ — ដើម្បីជៀសវាងការហត់នឿយ ឬស្រ្តេសខ្លាំង (Mental fatigue)។
Take regular breaks - avoid mental fatigue
ដាច់ខាតកុំបណ្តោយឱ្យអារម្មណ៍ដឹកមុខ ទៅធ្វើ Revenge trade ដើម្បីដេញសងសឹកជាមួយទីផ្សារឱ្យសោះ។
Do not use emotions to revenge trade the market
ការត្រេដបែប Scalping ច្រើនពេកក្នុងមួយថ្ងៃ អាចនាំឱ្យយើងហត់នឿយស្មារតី និងធ្វើឱ្យការសម្រេចចិត្តធ្លាក់ចុះ ឬខុសឆ្គង។ ដូច្នេះ ត្រូវកំណត់ចំនួន Order អតិបរមាក្នុងមួយថ្ងៃឱ្យបានច្បាស់លាស់។
Too much scalping in one day can lead to fatigue and poor decisions. Set a maximum number of trades per day.
ជំហាននៃការអនុវត្តជួញដូរ Step-by-Step Execution

អនុវត្តតាមជំហានទាំងនេះ ដើម្បីត្រេដបែប Gold scalping ឱ្យមានប្រសិទ្ធភាព៖

Follow these steps for effective gold scalping:

1
ជ្រើសរើសម៉ោងជួញដូរដែលមានការចរាចណ៍សាច់ប្រាក់ច្រើន (អំឡុងពេលត្រួតគ្នា London-New York)
Choose trading hours with high liquidity (London-New York overlap)
2
បើកតារាង Timeframe M1 ឬ M5 រួចកំណត់បន្ថែមសូចនាករ (Indicators) ដូចជា MA 5, MA 20, Bollinger Bands និង RSI
Open M1 or M5 chart and add MA 5, MA 20, Bollinger Bands, RSI
3
កំណត់ខ្សែ ឬតំបន់គាំទ្រ (Support) និងរនាំង (Resistance) សំខាន់ៗ
Identify key Support and Resistance levels
4
រង់ចាំសញ្ញាចូលផ្សារ (Entry Signal)៖ នៅពេលតម្លៃរត់ទៅបុកខ្សែ Bollinger Bands ខាងលើ ឬខាងក្រោម រួចផ្ទៀងផ្ទាត់ការបញ្ជាក់ពី RSI
Wait for entry signal: touch of lower or upper Bollinger Band with RSI confirmation
5
ចូលបើក Position ជួញដូរដោយកំណត់ Stop-Loss ពី 5-10 Pips និង Take-Profit ពី 10-20 Pips
Enter trade with Stop-Loss 5-10 pips and Take-Profit 10-20 pips
6
តាមដានដំណើរការជួញដូរ និងរំកិល Trailing Stop-Loss ប្រសិនបើចាំបាច់
Monitor trade and adjust Trailing Stop-Loss if necessary
7
បិទការជួញដូរ (Exit) នៅពេលតម្លៃរត់ទៅបុកគោលដៅ Take-Profit ឬ Stop-Loss
Close trade when Take-Profit or Stop-Loss is reached
8
កត់ត្រាលទ្ធផលជួញដូរចូលក្នុងសៀវភៅកំណត់ហេតុ (Trading Journal) ដើម្បីធ្វើការវិភាគ និងវាយតម្លៃឡើងវិញ
Record the result in your Trading Journal for ongoing analysis
ការអនុវត្តតាមជំហានទាំងនេះឱ្យបានខ្ជាប់ខ្ជួន នឹងជួយអ្នកបង្កើតភាពច្បាស់លាស់ វិន័យជួញដូរ និងជួយបង្កើនអត្រាឈ្នះ (Win Rate) ក្នុងការធ្វើ Scalping។
Consistently following these steps will help you build consistency and increase your success rate in scalping.
កំហុសឆ្គងដែលត្រូវជៀសវាង Mistakes to Avoid
ការប្រើ Leverage ធំជ្រុល (លើសពី 1:10) ដែលវាបង្កើន Risk ខ្លាំងបំផុត។
Using excessively high leverage (above 1:10) which greatly increases risk
ការមិនព្រមដាក់ Stop-Loss ឬការកំណត់ដាក់វាឆ្ងាយជ្រុលពេក។
Not setting a Stop-Loss or setting it too far away
ការចូល Order ទាំងដែលគ្មាន Signal ច្បាស់លាស់ (បង្កឱ្យមានការ Overtrade)
Entering trades without clear signals (overtrading)
ការមិនបានគិតគូរពី Spread និង Commission ដែលវាចូលមកកាត់បន្ថយ Profit។
Not considering spread and commission that reduce profits
ការត្រេដចំពេលមានព័ត៌មានធំៗចេញ (Major news events)
Trading during major news events
ការមិនព្រមសម្រាកដកឃ្លាឱ្យបានគ្រប់គ្រាន់ ដែលវាបណ្ដាលឱ្យយើងហត់នឿយ និងងាយបង្កើតកំហុសឆ្គង។
Not taking enough breaks, leading to fatigue and mistakes
កំហុសឆ្គងដែលជួបញឹកញាប់បំផុតរបស់អ្នកត្រេដថ្មីៗ (New scalpers) គឺការបន្តត្រេដទាំងទទឹងទិសបន្ទាប់ពីខាតជាប់ៗគ្នា (Revenge trading) ដែលវាមានតែនាំឱ្យខាតបង់កាន់តែធ្ងន់ធ្ងរជាងមុនប៉ុណ្ណោះ។
The most common mistake of new scalpers is continuing to trade after consecutive losses (revenge trading), which leads to even greater losses.
យុទ្ធសាស្ត្រគំរូ (Example Strategy) Example Strategy

ខាងក្រោមនេះជាគំរូយុទ្ធសាស្ត្រ Scalping មាស ដែលអ្នកអាចយកទៅសាកល្បងអនុវត្តបាន៖

Here is an example scalping strategy for gold that you can start applying:

ឧទាហរណ៍ជាក់ស្តែង Real Example
យុទ្ធសាស្ត្រ "Bollinger Bands + RSI"៖

សម្រាប់ Order Buy៖ រង់ចាំឱ្យតម្លៃរត់ទៅប៉ះ ឬបុកខ្សែខាងក្រោមនៃ Bollinger Band (លក្ខខណ្ឌ Oversold) ហើយ RSI ធ្លាក់ចុះក្រោម 30។

ចូល Order Buy ដោយដាក់ Stop-Loss (SL) នៅក្រោមខ្សែ Support ជិតបំផុតចំនួន 5 pips។

កំណត់ Take-Profit (TP) នៅត្រង់ខ្សែ Resistance បន្ទាប់ ឬចន្លោះពី 10-15 pips។

សម្រាប់ Order Sell (ធ្វើផ្ទុយពីនេះ)៖ រង់ចាំឱ្យតម្លៃរត់ទៅប៉ះ ឬបុកខ្សែខាងលើនៃ Bollinger Band (លក្ខខណ្ឌ Overbought) ហើយ RSI ឡើងលើស 70។
"Bollinger Bands + RSI" strategy:
- Wait for price to touch the lower Bollinger Band (Oversold condition) and RSI below 30.
- Enter Buy with Stop-Loss 5 pips below recent Support level.
- Set Take-Profit at next Resistance level or 10-15 pips.
- For Sell, do the opposite: touch upper Bollinger Band (Overbought) and RSI above 70.
ត្រូវយកយុទ្ធសាស្ត្រនេះទៅតេស្តសាកល្បងលើ Account demo ឱ្យបានយ៉ាងហោចណាស់ ៥០ ដង សិន មុននឹងយកទៅប្រើលើ Account ពិត (Real account) ដើម្បីឱ្យយល់ច្បាស់ពីលក្ខណៈ និងចរិតរបស់វា។
Test this strategy on a demo account at least 50 times before using it on a real account to fully understand its characteristics.
សាកល្បងចំណេះដឹង Quick Quiz
តើពេលវេលាមួយណាដែលល្អបំផុតសម្រាប់ការធ្វើ Scalping មាស?Which window is best for scalping gold?
  • ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ី (Asian Session) តែមួយមុខDuring the Asian session only
  • ម៉ោងត្រួតគ្នារវាងវគ្គជួញដូរអឺរ៉ុប និងអាមេរិក (13:00 - 17:00 GMT)The European and US session overlap (13:00–17:00 GMT, i.e. 20:00–24:00 Cambodia time)
  • ក្នុងអំឡុងពេលចេញប្រកាសព័ត៌មានសេដ្ឋកិច្ចសំខាន់ៗDuring major economic news releases
  • ពេលណាក៏បាន ព្រោះទីផ្សារមាសបើកដំណើរការ ២៤ ម៉ោងAny time, since the gold market runs 24 hours
🏆
អបអរសាទរ!
Congratulations!
អ្នកបានបញ្ចប់គ្រប់មេរៀនទាំង 20 ក្នុងផ្នែក «មាស & ទំនិញ (XAUUSD)» ដោយជោគជ័យ! 🎉
You have completed all 20 lessons in "Gold & Commodities". Keep going!