កត្តាជំរុញចលនាតម្លៃ Gold
ហេតុអ្វីបានជាតម្លៃមាសហក់ឡើង $30 ក្នុងមួយថ្ងៃ ហើយធ្លាក់ចុះ $20 នៅថ្ងៃបន្ទាប់ ទាំងដែលទម្រង់គំនូសតាង (Chart) មើលទៅដូចគ្នាដដែលនោះ? ចម្លើយគឺស្ថិតនៅខាងក្រៅគំនូសតាង — ពោលគឺដោយសារកម្លាំងរុញច្រានផ្នែកសេដ្ឋកិច្ច នយោបាយ និងចិត្តសាស្ត្រ ដែលជម្រុញឱ្យមានតម្រូវការមាសទូទាំងពិភពលោក។ អ្នកជួញដូរ (Traders) ទាំងឡាយណាដែលយល់ដឹងពីកម្លាំងរុញច្រានទាំងនេះ អាចវាយតម្លៃទុកជាមុនថាតើថ្ងៃណាដែលមាសអាចនឹងមានការប្រែប្រួលតម្លៃធំធេង (Move Big) ហើយទិសដៅណាដែលមានប្រូបាប៊ីលីតេខ្ពស់ជាង (Higher Probability)។ មេរៀននេះនឹងបកស្រាយលម្អិតអំពីកត្តាគន្លឹះទាំង ៦ ដែលធ្វើឱ្យ XAUUSD មានចលនា ព្រមទាំងផ្តល់នូវឧទាហរណ៍ជាក់ស្តែង។
Why does Gold rally $30 one day and drop $20 the next, when the chart looks the same? The answer lies outside the chart — in the economic, political, and psychological forces that drive global Gold demand. Traders who understand these forces can anticipate which days Gold is likely to move big, and which direction has the higher probability. This lesson breaks down the six key factors that move XAUUSD, with real-world examples.
មាសត្រូវបានកំណត់តម្លៃជាប្រាក់ដុល្លារ ដូច្នេះទំនាក់ទំនងរវាងមាសនិងប្រាក់ដុល្លារ (Gold–Dollar Relationship) គឺជារឿងសំខាន់បំផុតជាងគេទាំងអស់។ ជាទូទៅ វាមានទំនាក់ទំនងច្រាស់គ្នា (Inverse Relationship)៖ ប្រាក់ដុល្លារកាន់តែខ្លាំង (Stronger Dollar) ធ្វើឱ្យមាសកាន់តែមានតម្លៃថ្លៃសម្រាប់អ្នកទិញដែលនៅក្រៅសហរដ្ឋអាមេរិក (Non-US Buyers) → នាំឱ្យតម្រូវការធ្លាក់ចុះ → តម្លៃមាសដាំក្បាលចុះ។
Gold is priced in dollars, so the Gold–Dollar relationship is the most important of all. It is generally inverse: a stronger Dollar makes Gold more expensive for non-US buyers → demand falls → Gold drops.
សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក ឬ DXY (US Dollar Index) គឺជាសន្ទស្សន៍វាស់វែងកម្លាំងតម្លៃរបស់លុយដុល្លារ ធៀបនឹងកញ្ចប់រូបិយប័ណ្ណធំៗចំនួន ៦ ផ្សេងទៀតនៅលើពិភពលោក។ អ្នកជួញដូរមាសអាជីព (Professional Gold Traders) តែងតែបើកគំនូសតាង (Chart) DXY នេះ នៅទន្ទឹមគ្នានឹងគំនូសតាង XAUUSD ជានិច្ច។
The DXY (US Dollar Index) measures the Dollar against six major currencies. Professional Gold traders keep the DXY chart open right next to XAUUSD.
DXY កំពុងធ្លាក់ខ្លាំង + មាសកំពុងឡើង = សញ្ញាគាំទ្រគ្នា (Confluence) ល្អ។
DXY កំពុងឡើងខ្លាំង + អ្នកចង់ Buy មាស = អ្នកកំពុង Trade ប្រឆាំងខ្យល់ — ត្រូវប្រុងប្រយ័ត្នខ្ពស់។
ចំណាំ៖ Correlation នេះមិនដំណើរការ ១០០% គ្រប់ថ្ងៃទេ — ក្នុងគ្រាវិបត្តិធ្ងន់ធ្ងរ ទាំងដុល្លារ ទាំងមាស អាចឡើងព្រមគ្នា (Safe Haven ទាំងពីរ)។
DXY falling hard + gold rising = good confluence, the two signals agree.
DXY rising hard + you want to buy gold = you are trading into the wind. Take extra care.
Note: this correlation does not hold 100% of the time. In a severe crisis the dollar and gold can rise together, because both are safe havens.
មាសមានចំណុចខ្សោយតែមួយគត់៖ វាមិនផ្តល់ផលទុន (Yield) ឬការប្រាក់តបស្នងឡើយ។ នៅពេលដែល Fed ដំឡើងអត្រាការប្រាក់ ការដាក់ប្រាក់បញ្ញើនៅធនាគារ និង US Bonds នឹងផ្តល់ផលចំណេញដោយមានហានិភ័យទាប — កត្តានេះធ្វើឱ្យមាសបាត់បង់ភាពទាក់ទាញ។ ផ្ទុយទៅវិញ នៅពេលដែល Fed បញ្ចុះអត្រាការប្រាក់ ថ្លៃដើមឱកាស (Opportunity Cost) នៃការកាន់កាប់មាសនឹងធ្លាក់ចុះ ដែលវាជាបរិយាកាសអំណោយផលបំផុតសម្រាប់តម្លៃមាសក្នុងការហក់ឡើងយ៉ាងខ្លាំង (Rally)។
Gold has one weakness: it pays no yield. When the Fed raises rates, bank deposits and US bonds offer attractive returns with low risk — making Gold look less appealing. Conversely, when the Fed cuts rates, the opportunity cost of holding Gold falls, which is the best environment for Gold to rally.
រឿងដែលសំខាន់បំផុតសម្រាប់មាស មិនមែនមើលលើតែ "តួលេខការប្រាក់" ដែលធនាគារជាតិអាមេរិក (Fed) ប្រកាសចំៗនោះទេ ប៉ុន្តែត្រូវមើលលើ "ការប្រាក់ចំណេញពិតប្រាកដ" (Real Yield) ពោលគឺយកការប្រាក់ដែលបានមក ដកជាមួយអត្រាទំនិញឡើងថ្លៃ (អតិផរណា)។
ប្រសិនបើការប្រាក់ពិតប្រាកដនេះធ្លាក់ចុះដល់ "ជាប់ដក" (អវិជ្ជមាន) នោះវានឹងក្លាយជាឱកាសល្អបំផុតដែលធ្វើឱ្យតម្លៃមាសហក់ឡើងខ្លាំង។ មូលហេតុគឺដោយសារតែការទុកលុយឱ្យបានការប្រាក់ពីធនាគារ ឬការទិញសញ្ញាបណ្ណរដ្ឋាភិបាល គឺមិនទាន់ស្មើនឹងល្បឿនទំនិញឡើងថ្លៃផង ដែលធ្វើឱ្យលុយនោះស្រកតម្លៃ និងទិញអីវ៉ាន់បានតិចជាងមុន (បាត់បង់អំណាចទិញ)។
What matters even more than the nominal rate is the real yield (interest rate minus inflation). Negative real yields = a perfect environment for Gold, because holding bonds actually loses purchasing power.
ចុងឆ្នាំ 2023 ដល់ឆ្នាំ 2024 (ពេលទីផ្សារដឹងខ្លួនមុន)៖ ទីផ្សារចាប់ផ្តើមគណនា និងរំពឹងទុកមុនថា Fed នឹងត្រូវបញ្ចុះអត្រាការប្រាក់វិញក្នុងពេលឆាប់ៗ → ធ្វើឱ្យតម្លៃមាសហក់ឡើងខ្លាំង បំបែកកំណត់ត្រាខ្ពស់បំផុតជាប្រវត្តិសាស្ត្រ (All-Time High) ម្តងហើយម្តងទៀត។
មេរៀនសំខាន់៖ ការរំពឹងទុករបស់ទីផ្សារទៅលើ "ផ្លូវដែល Fed នឹងដើរនៅពេលអនាគត" គឺមានកម្លាំងជម្រុញឱ្យតម្លៃមាសរត់ខ្លាំង ជាងការប្រកាសសម្រេចចិត្តជាក់ស្តែងនៅថ្ងៃកើតហេតុទៅទៀត។
Late 2023–2024: markets began pricing Fed rate cuts → Gold surged to repeated all-time highs.
Lesson: expectations about the Fed's path move Gold even more than the actual decisions.
មាសបានដើរតួជា "ទ្រព្យសម្បត្តិរក្សាតម្លៃ" (Store of Value) អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ នៅពេលដែលអតិផរណាកើនកម្ដៅខ្លាំង (ទំនិញនៅលើទីផ្សារឡើងថ្លៃកាត់ថ្លៃមិនបាន) លុយក្រដាសដែលយើងកាន់នៅក្នុងដៃនឹងត្រូវបាត់បង់អំណាចទិញ (ចុះថោក) ខណៈពេលដែលមាសនៅតែអាចរក្សាតម្លៃពិតប្រាកដរបស់វាបានដដែល — ហេតុផលនេះហើយ ទើបធ្វើឱ្យមនុស្សម្នាសម្រុកមកទិញមាស (តម្រូវការកើនឡើង) គ្រប់ពេលដែលមានវិបត្តិអតិផរណា។
Gold has been a store of value for thousands of years. When inflation runs hot, paper money loses purchasing power while Gold retains its value — so demand for Gold rises.
ប៉ុន្តែវាមានចំណុចរបត់ (Twist) មួយ៖ អតិផរណាខ្ពស់ → ធ្វើឱ្យ Fed ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងវា → ដែលការដំឡើងការប្រាក់នេះ គឺជារឿងអវិជ្ជមានសម្រាប់មាស (ដូចកត្តាទី ២)។
ដូចនេះ ប្រតិកម្មរបស់តម្លៃមាសទៅនឹងទិន្នន័យអតិផរណា (CPI) គឺវាមិនមែនឡើង ឬចុះតាមបែបត្រង់ៗនោះទេ ប៉ុន្តែវាអាស្រ័យទាំងស្រុងទៅលើ "របៀបដែលទីផ្សារគិតថា Fed នឹងឆ្លើយតប" ទៅនឹងលេខ CPI នោះ។
But there's a twist: high inflation → the Fed hikes rates to fight it → which is negative for Gold (Factor 2). So Gold's reaction to CPI data depends on how the market thinks the Fed will respond.
CPI ចេញទាបជាងរំពឹង៖ មាសច្រើនតែហក់ឡើង ព្រោះទីផ្សាររំពឹង Fed បន្ថយការប្រាក់ឆាប់ជាង។
ក្នុងរយៈពេលវែង (ច្រើនឆ្នាំ)៖ អតិផរណាខ្ពស់ជាប់លាប់ គាំទ្រតម្លៃមាសជានិច្ច។
CPI comes in cooler than expected: gold usually jumps, because the market expects the Fed to cut sooner.
Over the long run (many years): persistently high inflation supports the gold price.
នៅពេលដែលពិភពលោកជួបការភ័យខ្លាច សាច់ប្រាក់នឹងរត់ទៅរកមាស។ សង្គ្រាម ការវាយប្រហារភេរវកម្ម វិបត្តិប្រព័ន្ធធនាគារ ឬភាពតានតឹងរវាងប្រទេសមហាអំណាច សុទ្ធសឹងតែជាកត្តាជម្រុញឱ្យមានតម្រូវការទ្រព្យសម្បត្តិសុវត្ថិភាព (Safe-Haven Demand) — ដែលកម្លាំងភ័យខ្លាចនេះ មានលទ្ធភាពអាចធ្វើឱ្យតម្លៃមាសហក់ឡើងពី $20 ទៅ $50 ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
When the world gets scared, money runs to Gold. Wars, terror attacks, banking crises, or great-power tensions all drive safe-haven demand — capable of sending Gold up $20–50 within hours.
កត្តាទី ៥ — ធនាគារកណ្តាល (Central Banks)៖ ធនាគារកណ្តាលនានានៅទូទាំងពិភពលោក (ជាពិសេស ប្រទេសចិន ឥណ្ឌា រុស្ស៊ី និងតួកគី) បានសម្រុកទិញមាសប្រមូលទុកបម្រុងរាប់រយតោនក្នុងមួយឆ្នាំៗ ដើម្បីកាត់បន្ថយការរំពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក (Reduce Dollar Dependence)។ ការបុកទិញដ៏មហិមានេះ បានបង្កើតជា «របាំងទ្រតម្លៃបាតក្រោម» (Long-Term "Floor") ដ៏រឹងមាំមួយសម្រាប់ទីផ្សារក្នុងរយៈពេលវែង — ដែលនេះជាហេតុផលចម្បងមួយធ្វើឱ្យរលកនៃការធ្លាក់ចុះថយតម្លៃមាស (Pullbacks) ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសភាពរាក់ ឬស្រាលជាងការរំពឹងទុករបស់ពួកអ្នកវិភាគ។
Factor 5 — Central banks: global central banks (especially China, India, Russia, Turkey) have been buying hundreds of tonnes of Gold per year to reduce Dollar dependence. This buying creates a long-term "floor" under the market — one reason Gold's pullbacks in recent years have been shallower than expected.
កត្តាទី ៦ — អារម្មណ៍និងបរិយាកាសទីផ្សារ (Risk Sentiment)៖ ទីផ្សារហិរញ្ញវត្ថុទូទាំងពិភពលោកតែងតែដំណើរការទៅតាមរបៀប (Mode) ធំៗពីរយ៉ាងផ្ទុយគ្នា៖
Risk-On (វិនិយោគិនមានភាពក្លាហាន/ហ៊ានប្រថុយ)៖ សាច់ប្រាក់នឹងហូរចូលទៅក្នុងទ្រព្យសម្បត្តិហានិភ័យដូចជា ទីផ្សារភាគហ៊ុន និងកាក់គ្រីបតូ (Crypto) ធ្វើឱ្យតម្លៃមាសនៅទ្រឹង ឬធ្លាក់ចុះបន្តិច។
Risk-Off (វិនិយោគិនមានភាពភ័យខ្លាច/ខ្លាចហានិភ័យ)៖ សាច់ប្រាក់នឹងរត់ភៀសខ្លួនចេញពីទ្រព្យសម្បត្តិប្រថុយប្រានទាំងនោះ មកជ្រកកោននៅក្នុងមាស សញ្ញាបណ្ណរដ្ឋាភិបាល និងលុយដុល្លារវិញ។
វិធីសង្កេត៖ ចូរតាមដានមើលចលនារបស់សន្ទស្សន៍ភាគហ៊ុន S&P 500 និងសន្ទស្សន៍វាស់វែងភាពភ័យខ្លាច VIX (Fear Index) ដើម្បីវាយតម្លៃមើលបរិយាកាសទីផ្សារប្រចាំថ្ងៃ។
Factor 6 — Risk sentiment: markets run in two modes. Risk-On (investors are brave): money flows into stocks/crypto, Gold stalls or dips. Risk-Off (investors are scared): money flees risky assets into Gold, bonds, and the Dollar. Watch the S&P 500 and the VIX (fear index) to gauge daily sentiment.
| កត្តា | ទិសដៅកត្តា | ឥទ្ធិពលលើមាស | ល្បឿនឥទ្ធិពល |
|---|---|---|---|
| DXY (ដុល្លារ) | ឡើង ↑ | ចុះ ↓ (ជាទូទៅ) | ភ្លាមៗ (នាទី) |
| អត្រាការប្រាក់ Fed | ឡើង ↑ | ចុះ ↓ | ភ្លាមៗ + រយៈពេលវែង |
| អតិផរណា (CPI) | ឡើង ↑ | ចម្រុះ (អាស្រ័យ Fed) | ភ្លាមៗពេល News |
| ហានិភ័យ Geopolitics | ឡើង ↑ | ឡើង ↑ ខ្លាំង | ភ្លាមៗ (ម៉ោង) |
| ការទិញ Central Bank | ឡើង ↑ | ឡើង ↑ | យឺត (ខែ-ឆ្នាំ) |
| Risk Sentiment | Risk-Off | ឡើង ↑ | ភ្លាមៗ (ថ្ងៃ) |
១. DXY កំពុងឡើង ឬចុះ? (មើល Chart H4)
២. ថ្ងៃនេះមាន News ក្រហមអ្វីខ្លះ? (Economic Calendar)
៣. Bond Yield 10Y អាមេរិកកំពុងឡើង ឬចុះ?
៤. ទីផ្សារ Risk-On ឬ Risk-Off? (S&P 500 Futures បៃតង ឬក្រហម?)
ចម្លើយទាំង ៤ នេះប្រាប់អ្នកថាខ្យល់បក់ទិសណា — Trade តាមខ្យល់ កុំ Trade ប្រឆាំង។
1. Is the DXY rising or falling? (check the H4 chart)
2. What red-flagged news is due today? (economic calendar)
3. Is the US 10-year bond yield rising or falling?
4. Is the market risk-on or risk-off? (are S&P 500 futures green or red?)
Those four answers tell you which way the wind is blowing. Trade with it, not against it.