ការអាន Candlestick Chart
គំនូសតាងទៀន (Japanese Candlestick Charts) គឺជាឧបករណ៍ដ៏មានឥទ្ធិពល និងពេញនិយមបំផុត ដែលត្រូវបានប្រើប្រាស់ដោយអ្នកជួញដូរនៅទូទាំងសកលលោក ដើម្បីវិភាគលើចលនាតម្លៃនៅក្នុងទីផ្សារគ្រីបតូ (Cryptocurrency) មាស និងភាគហ៊ុន។ មេរៀននេះនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ឱ្យបានស៊ីជម្រៅពីមូលដ្ឋានគ្រឹះពិតប្រាកដ ដោយចាប់ផ្តើមតាំងពីរចនាសម្ព័ន្ធរូបរាងនៃទៀននីមួយៗ និងរបៀបដែលវាបង្កើតរូបរាងឡើង រហូតដល់របៀបអានសញ្ញាគន្លឹះសំខាន់ៗ ដែលបង្ហាញថា តើខាងភាគីអ្នកទិញ (Buyers) ឬអ្នកលក់ (Sellers) កំពុងតែក្តោបក្តាប់និងគ្រប់គ្រងទីផ្សារ។
Japanese Candlestick Charts are the most powerful and popular tools used by traders worldwide to analyze price movements in cryptocurrency, gold, and stocks. This lesson will guide you through the exact fundamentals, starting from the anatomy of a single candle and how it forms, to reading key signals that reveal whether buyers or sellers are currently controlling the market.
ទៀននីមួយៗតំណាងឱ្យសកម្មភាពតម្លៃ (Price action) នៅក្នុងចន្លោះពេលជាក់លាក់ណាមួយ (ដែលគេស្គាល់ថាជា Timeframe ដូចជា ១ ម៉ោង, ៤ ម៉ោង ឬ ១ ថ្ងៃ)។ ទៀនតែមួយមានសមាសភាគចម្បងពីរគឺ៖ តួទៀន (Real Body) និងស្រមោលទៀន (Wicks ឬ Shadows)។
Each individual candlestick represents the price action within a specific time period (known as a Timeframe, such as 1 Hour, 4 Hours, or 1 Day). A single candle consists of two primary components: the Real Body and the Wicks (also called Shadows).
២. ស្រមោលទៀន (Wicks / Shadows)៖ ខ្សែបន្ទាត់ឆ្មារៗនៅខាងលើ និងខាងក្រោមតួទៀន ដែលបង្ហាញពីតម្លៃខ្ពស់បំផុត និងទាបបំផុតនៃតម្លៃទ្រព្យសកម្មបានរត់ទៅដល់ នៅក្នុងចន្លោះពេលជាក់លាក់នោះ។
2. Wicks / Shadows: The thin lines extending above and below the body, showing the highest and lowest points the asset's price reached during that time period.
ដើម្បីងាយស្រួលសម្គាល់រកមើលនិន្នាការតម្លៃបានលឿន ទៀនត្រូវបានបែងចែកចេញជាពីរប្រភេទចម្បងៗដោយផ្អែកលើពណ៌៖ ទៀនកើនឡើង ឬ Bullish (ពណ៌បៃតង) និងទៀនធ្លាក់ចុះ ឬ Bearish (ពណ៌ក្រហម)។
To quickly identify the trend, candlesticks are split into two primary types based on color: Bullish (Green) and Bearish (Red).
តារាងខាងក្រោមបង្ហាញពីភាពខុសគ្នារវាងទៀនបៃតង និងទៀនក្រហម ដោយប្រើប្រាស់ទិន្នន័យ OHLC (Open, High, Low, Close)៖
The table below shows the differences between Green and Red candles using OHLC (Open, High, Low, Close) data:
| Feature / លក្ខណៈ | Green Candle (Bullish) / ទៀនបៃតង | Red Candle (Bearish) / ទៀនក្រហម |
|---|---|---|
| Market Meaning / អត្ថន័យទីផ្សារ | Price went UP (Buyers won) / តម្លៃឡើង (អ្នកទិញឈ្នះ) | Price went DOWN (Sellers won) / តម្លៃធ្លាក់ (អ្នកលក់ឈ្នះ) |
| Opening Price / តម្លៃបើក (Open) | BOTTOM of body / នៅផ្នែក ក្រោម នៃតួទៀន | TOP of body / នៅផ្នែក លើ នៃតួទៀន |
| Closing Price / តម្លៃបិទ (Close) | TOP of body / នៅផ្នែក លើ នៃតួទៀន | BOTTOM of body / នៅផ្នែក ក្រោម នៃតួទៀន |
| Highest Price / តម្លៃខ្ពស់បំផុត (High) | Top of upper wick / ចុងស្រមោលខាងលើ | Top of upper wick / ចុងស្រមោលខាងលើ |
| Lowest Price / តម្លៃទាបបំផុត (Low) | Bottom of lower wick / ចុងស្រមោលខាងក្រោម | Bottom of lower wick / ចុងស្រមោលខាងក្រោម |
• Open៖ ម៉ោង ៧ព្រឹក តម្លៃបើកឆាកគឺ $60,000
• High៖ ក្នុងថ្ងៃនោះ តម្លៃហក់ឡើងខ្ពស់បំផុតដល់ $63,000
• Low៖ ក្នុងថ្ងៃដដែល តម្លៃធ្លាក់ចុះទាបបំផុតដល់ $59,000
• Close៖ ដល់ម៉ោងបិទទីផ្សារ តម្លៃបញ្ចប់នៅ $62,500
លទ្ធផលគឺទទួលបានតួទៀនពណ៌បៃតងព្រោះតម្លៃបិទ ($62,500) ខ្ពស់ជាងតម្លៃបើក ($60,000)។
• Open: At the start of the day, the price opens at $60,000
• High: During the day, the price climbs as high as $63,000
• Low: The price also drops to a daily low of $59,000
• Close: By the end of the day, the market closes at $62,500
This forms a green candle because the closing price ($62,500) is higher than the opening price ($60,000).
រូបរាង និងទំហំនៃតួទៀន រួមទាំងស្រមោលទៀន (Wicks) គឺបានបង្ហាញយ៉ាងច្បាស់លាស់នូវការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញដែលកំពុងកើតមានឡើង រវាងភាគីអ្នកទិញ និងអ្នកលក់៖
The shape and size of the body and wicks clearly show the ongoing battle between buyers and sellers:
នៅពេលអ្នកចាប់ផ្ដើមដំបូង មិនចាំបាច់ទន្ទេញទម្រង់ទៀនរាប់រយប្រភេទនោះទេ។ ត្រូវផ្ដោតលើទម្រង់គ្រឹះទាំង ៣ នេះសិន៖
As a beginner, you do not need to memorize hundreds of patterns. Focus heavily on mastering these 3 foundational signals first:
អត្ថន័យ៖ ជាសញ្ញាប្រែប្រួលពីនិន្នាការចុះ ទៅជានិន្នាការឡើងវិញ (Bullish Reversal)។ វាប្រាប់ថាទោះជាអ្នកលក់ខំទម្លាក់តម្លៃក៏ដោយ ក៏កម្លាំងទិញត្រឡប់មកវិញយ៉ាងខ្លាំងក្លា។
Meaning: A bullish reversal pattern signaling a potential bottom. It shows that despite heavy intraday selling, buyers forcefully drove prices back up.
អត្ថន័យ៖ ជាសញ្ញាប្រែប្រួលពីនិន្នាការឡើង ទៅជានិន្នាការចុះវិញ (Bearish Reversal)។ វាបង្ហាញពីការបដិសេធតម្លៃខ្ពស់ ដោយសារអ្នកលក់ចាប់ផ្ដើមគ្រប់គ្រងទីផ្សារ។
Meaning: A bearish reversal pattern signaling a potential local top. It represents a rejection of higher prices as sellers take control.
អត្ថន័យ៖ បង្ហាញពីភាពស្ទាក់ស្ទើរខ្លាំងនៃទីផ្សារ (Indecision)។ ទាំងអ្នកទិញ និងអ្នកលក់មានកម្លាំងស្មើគ្នា ហើយទីផ្សារកំពុងរង់ចាំមើលទិសដៅច្បាស់លាស់បន្ទាប់។
Meaning: Represents total market indecision. Buyers and sellers are in a complete stalemate, waiting for a breakout catalyst.
នៅពេលទៀនពីរដើមបង្ហាញឡើងជាប់ៗគ្នា វាបង្កើតជាសញ្ញាដ៏មានឥទ្ធិពលជាងទៀនតែមួយដើម។ ទម្រង់ពីរដើមសំខាន់ៗសម្រាប់អ្នកចាប់ផ្ដើម៖
When two candles appear consecutively, they create a more powerful signal than a single candle. Key double patterns for beginners:
អត្ថន័យ៖ សញ្ញាវិជ្ជមានខ្លាំង។ អ្នកទិញបានដណ្តើមគ្រប់គ្រងទីផ្សារពីអ្នកលក់ទាំងស្រុង។ ជាទូទៅបង្ហាញឡើងនៅចុងបញ្ចប់នៃនិន្នាការចុះ។
Meaning: A strong bullish signal. Buyers have completely overwhelmed sellers. Usually appears at the end of a downtrend.
អត្ថន័យ៖ សញ្ញាអវិជ្ជមានខ្លាំង។ អ្នកលក់បានដណ្តើមគ្រប់គ្រងទីផ្សារពីអ្នកទិញ។ ជាទូទៅបង្ហាញឡើងនៅចុងបញ្ចប់នៃនិន្នាការឡើង។
Meaning: A strong bearish signal. Sellers have completely overwhelmed buyers. Usually appears at the end of an uptrend.
ការយល់ដឹងពីកំហុសឆ្គងទាំងនេះនឹងជួយការពារអ្នកពីការខាតបង់ថវិកា៖
Understanding these common technical pitfalls will save you from making costly trading errors:
ឥឡូវនេះអ្នកបានស្គាល់មូលដ្ឋានគ្រឹះនៃការអានទៀនហើយ។ សង្ខេបខ្លី៖
You now know the fundamentals of reading Japanese Candlesticks. Quick summary:
២. ចាប់ផ្ដើម Backtest ទម្រង់ទាំងនេះលើ Demo Account យ៉ាងតិច ៣០ Trade មុនពេលប្រើប្រាស់ប្រាក់ពិត។
៣. ការមើលតែទម្រង់ទៀន (Candlesticks) តែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ទេ លុះត្រាតែយើងយកវាទៅប្រើប្រាស់នៅចំ តំបន់គន្លឹះ (Key Levels) ទើបវាមានប្រសិទ្ធភាពខ្ពស់។ តំបន់គន្លឹះទាំងនោះហើយគឺ Support និង Resistance។
2. Start backtesting these patterns on a Demo Account with at least 30 trades before using real money.
3. Learn about Support & Resistance next, because candlesticks work best when combined with these price levels.