ATR (Average True Range)
Average True Range (ATR) គឺជាសូចនាករវាស់ស្ទង់ភាពប្រែប្រួលនៃតម្លៃ (Volatility Indicator) ដែលត្រូវបានបង្កើតឡើងដោយលោក J. Welles Wilder នៅក្នុងឆ្នាំ ១៩៧៨ (ដូចគ្នានឹងសូចនាករ RSI ដែរ)។
ចំណុចសំខាន់ដែលត្រូវចងចាំគឺ៖ ATR មិនមែនជាឧបករណ៍សម្រាប់ប្រាប់ពីទិសដៅនៃតម្លៃ (ឡើង ឬចុះ) នោះទេ ប៉ុន្តែវាជួយប្រាប់យើងថា «ទីផ្សារកំពុងមានចលនាខ្លាំង ឬខ្សោយកម្រិតណា»។
សម្រាប់អ្នកជួញដូរមាស (XAU/USD) ដែលជាទីផ្សារមួយល្បីខាងមានបម្រែបម្រួលតម្លៃខ្លាំង (High Volatility) សូចនាករ ATR គឺជាឧបករណ៍ដ៏សំខាន់មិនអាចខ្វះបានក្នុងការ៖
កំណត់ទីតាំង Stop Loss (SL) ឱ្យបានត្រឹមត្រូវ៖ ជួយការពារគណនីពីការដាច់ SL ដោយសារតែការប្រែប្រួល ឬការញ័រខ្លីៗរបស់ទីផ្សារ (Market Noise)។
គ្រប់គ្រងហានិភ័យ (Risk Management)៖ ជួយឱ្យអ្នកជួញដូរដឹងពីទំហំឡូត៍ (Lot Size) ដែលគួរប្រើប្រាស់ទៅតាមស្ថានភាពជាក់ស្តែងនៃទីផ្សារ។
The Average True Range (ATR) is a volatility indicator created by J. Welles Wilder in 1978. Unlike trend indicators, ATR does not tell you the price direction — it tells you how fast and how far price typically moves. For XAUUSD traders, where volatility is famously high, ATR is the essential tool for placing Stop Losses correctly so ordinary market noise doesn't knock you out of good trades.
ដើម្បីគណនា ATR ជាដំបូងយើងត្រូវស្វែងរកតម្លៃ True Range (TR) នៃទៀន (Candle) នីមួយៗជាមុនសិន។ តម្លៃ TR គឺជាតម្លៃដែលធំបំផុតក្នុងចំណោមផលសងនៃតម្លៃទាំង ៣ ខាងក្រោមនេះ៖
ATR begins with the True Range (TR) of each candle — the largest of three values:
បន្ទាប់មក ATR គឺជាមធ្យមភាគនៃ TR ក្នុងរយៈពេល ១៤ ទៀនចុងក្រោយ (Default 14 Periods)។ ឧទាហរណ៍៖ បើ XAUUSD មាន ATR(14) = 18 នៅលើ H1 មានន័យថាក្នុងមួយម៉ោង តម្លៃមាសរត់ជាមធ្យមប្រហែល ១៨ ដុល្លារ។
ATR is then the moving average of TR over the last 14 candles (default). Example: if XAUUSD shows ATR(14) = 18 on H1, gold moves on average about $18 per hour.
កំហុសឆ្គងដែលអ្នកទើបតែចាប់ផ្តើមត្រេតជួបប្រទះញឹកញាប់បំផុត គឺការដាក់ Stop Loss (SL) កៀក ឬជិតតម្លៃចូលពេក ដែលធ្វើឱ្យទីផ្សារងាយនឹងវាត់ស៊ី SL ទាំងអយុត្តិធម៌ ដោយសារតែការប្រែប្រួលធម្មតារបស់តម្លៃ មុនពេលវាហក់រត់ទៅរកទិសដៅដែលយើងបានវិភាគទុក។ ប៉ុន្តែ សូចនាករ ATR អាចមកជួយដោះស្រាយបញ្ហានេះបាន តាមរយៈការវាស់ស្ទង់និងផ្តល់ចម្ងាយ SL មួយដ៏ត្រឹមត្រូវ ផ្អែកលើទិន្នន័យវិទ្យាសាស្ត្រពិតប្រាកដ។
The most common beginner mistake is placing the Stop Loss too tight, getting stopped out by normal noise before price moves in the intended direction. ATR solves this with a scientific measure:
ATR ក៏អាចប្រាប់ពីស្ថានភាពទីផ្សារទូទៅផងដែរ៖
ATR also reveals the overall market regime:
| ស្ថានភាព ATRATR Condition | អត្ថន័យMeaning | យុទ្ធសាស្ត្រសមស្របSuitable Strategy |
|---|---|---|
| ATR កើនឡើងជាលំដាប់ATR rising steadily | ក្នុងស្ថានភាពបែបនេះ តម្លៃ ATR នឹងចាប់ផ្តើមកើនឡើងជាលំដាប់ ដែលបញ្ជាក់ថាទីផ្សារមានសន្ទុះខ្លាំង ងាយស្រួលក្នុងការត្រេតតាមនិន្នាការ ឬ Trend FollowingMarket entering a strong trending phase | Trend Following — កាន់ Trade យូរ, SL ធំTrend following — hold longer, wider SL |
| ATR ធ្លាក់ចុះទាបជាប់គ្នាATR falling to lows | ក្នុងស្ថានភាពបែបនេះ តម្លៃ ATR នឹងធ្លាក់ចុះទាបបំផុត ដែលជាឱកាសសម្រាប់អ្នកត្រេតត្រៀមខ្លួនទាញយកប្រយោជន៍ពីការ BreakoutQuiet consolidation, often before a breakout | Breakout Trading — រង់ចាំការបំបែក RangeBreakout trading — wait for the range break |
| ATR លោតខ្ពស់ភ្លាមៗATR spiking suddenly | ក្នុងស្ថានភាពបែបនេះ តម្លៃ ATR នឹងហក់ឡើងខ្ពស់ដាច់គេ ដែលជាសញ្ញាព្រមានឱ្យអ្នកត្រេតត្រូវប្រុងប្រយ័ត្នខ្ពស់ ឬនៅក្រៅទីផ្សារសិនNews or panic — disorderly market | នៅក្រៅទីផ្សារ ឬបង្រួម Lot ខ្លាំងStand aside or cut position size sharply |
២. យក ATR ពី Timeframe មួយ ទៅកំណត់ SL លើ Timeframe មួយទៀត៖ការមើល ATR លើក្រាហ្វថ្ងៃ (D1) មិនអាចយកមកដាក់ SL លើក្រាហ្វ ៥នាទី (M5) បានឡើយ។ អ្នកត្រេតលើ Timeframe ណា ត្រូវប្រើ ATR នៃ Timeframe នោះ។
៣. ភ្លេចពិនិត្យមើល ATR ឡើងវិញតាមវគ្គជួញដូរ (Sessions)៖ភាពប្រែប្រួលរបស់មាសនៅវគ្គអឺរ៉ុប (London Session) និងអាមេរិក (New York Session) គឺខ្លាំងជាងវគ្គអាស៊ី (Asian Session) ឆ្ងាយណាស់។ ដូច្នេះតម្លៃ ATR នឹងផ្លាស់ប្តូរទៅតាមពេលវេលានៃថ្ងៃ។
៤. កំណត់ដាក់ SL ត្រឹមតែ ១ដងនៃតម្លៃ ATR (1×ATR)៖ចម្ងាយនេះគឺជិតពេក និងងាយនឹងត្រូវទីផ្សារវាត់ស៊ីណាស់។ កម្រិតសុវត្ថិភាពបំផុតគឺត្រូវប្រើចន្លោះពី ១.៥ ទៅ ២ដងនៃ ATR (1.5×–2×ATR)។
2. Using one timeframe's ATR to set SL on a different timeframe
3. Forgetting to re-check ATR — gold's volatility in the London session is far higher than the Asian session
4. Setting SL at just 1×ATR — too tight and easily hit; use 1.5×–2×ATR