LIVE
កំពុងទាញយកតម្លៃទីផ្សារ...
ទំព័រដើម មូលដ្ឋានគ្រឹះ ការវិភាគមូលដ្ឋានគ្រឹះ XAUUSD Forex Crypto ការគ្រប់គ្រងហានិភ័យ និងចិត្តវិទ្យា ឧបករណ៍ និងវេទិកាជួញដូរ

គាំទ្រគេហទំព័រនេះ

សូមអរគុណចំពោះការគាំទ្ររបស់អ្នក! ការឧបត្ថម្ភរបស់អ្នកនឹងជួយឱ្យយើងបន្តអភិវឌ្ឍមេរៀនឥតគិតថ្លៃសម្រាប់សហគមន៍អ្នកជួញដូរកម្ពុជា។

ABA KHQR

ដោយក្តីគោរព និងស្រឡាញ់ — ក្រុមការងារ LearnTrade 🙏

Trading Fundamentals · មេរៀនទី 01

ការជួញដូរគឺជាអ្វី?

What is Trading?
អ្នកថ្មី
7 នាទីសម្រាប់អាន
មូលដ្ឋានគ្រឹះនៃការជួញដូរ
សេចក្តីផ្តើម Introduction

ការជួញដូរគឺជាទម្រង់នៃការវិនិយោគដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងបានក្លាយជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចពិភពលោក។ មេរៀននេះត្រូវបានរៀបចំឡើងដើម្បីណែនាំអ្នកចាប់ផ្ដើមថ្មី ឬអ្នកដែលចង់យល់ដឹងស៊ីជម្រៅអំពីទីផ្សារហិរញ្ញវត្ថុ។ នៅក្នុងមេរៀននេះនឹងពន្យល់ពីគ្រឹះស្នូលនៃការជួញដូរ ប្រភេទនៃការជួញដូរ និងរបៀបដែលវាដំណើរការ។

Trading is a form of investment that has existed for thousands of years and has become an essential part of the global economy. Whether you are a complete beginner or looking to deepen your understanding of financial markets, this lesson will introduce you to the core concepts of trading, the different types of trading, and how it all works.

និយមន័យ និងការណែនាំ Definition & Introduction

ការជួញដូរ (Trading) គឺជាសកម្មភាពនៃការទិញ និងលក់ទ្រព្យសម្បត្តិហិរញ្ញវត្ថុក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ។ ទ្រព្យសម្បត្តិទាំងនេះអាចរួមមានភាគហ៊ុន (stocks) មាស (gold) ប្រេង (oil) រូបិយប័ណ្ណ (currencies) សន្ទស្សន៍ក្រុមហ៊ុន (indices) និងទ្រព្យសម្បត្តិឌីជីថល (cryptocurrencies) ជាដើម។ដើម្បីសម្រេចបាននូវគោលដៅនេះ Trader តែងប្រើប្រាស់ការវិភាគទីផ្សារយ៉ាងស៊ីជម្រៅ និងយុទ្ធសាស្ត្រផ្សេងៗ ដើម្បីព្យាករណ៍ពីទិសដៅនៃតម្លៃ។ ការវិភាគទាំងនេះជួយពួកគេក្នុងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពថា តើគួរទិញ ឬលក់ទ្រព្យសម្បត្តិនៅពេលណា ដើម្បីបង្កើនឱកាសចំណេញ។

Trading is the activity of buying and selling financial assets to generate profit. These assets can include stocks, gold, oil, currencies, indices, and cryptocurrencies. Traders use market analysis and various strategies to predict price direction and make decisions about when to buy or sell.

ចំណុចសំខាន់ Key Point
ការជួញដូរមិនមែនជាការភ្នាល់ឡើយ ប៉ុន្តែវាជាការវិភាគដោយផ្អែកលើទិន្នន័យ និងយុទ្ធសាស្ត្រដែលបានពិសោធន៍។ ជោគជ័យក្នុងការជួញដូរទាមទារនូវការរៀនសូត្រ ការអត់ធ្មត់ និងការគ្រប់គ្រងហានិភ័យយ៉ាងម៉ត់ចត់។
Trading is not gambling, but rather analysis using data and proven strategies. Success in trading requires learning, patience, and risk management.

ប្រវត្តិនៃការជួញដូរអាចមានដើមកំណើតតាំងពីសម័យបុរាណមកម្ល៉េះ នៅពេលដែលមនុស្សចាប់ផ្ដើមដោះដូរទំនិញដូចជាសត្វពាហនៈ និងគ្រាប់ធញ្ញជាតិ។ ការជួញដូរសម័យទំនើបបានចាប់ផ្ដើមឡើងក្នុងសតវត្សទី១៧ នៅទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់ ជាមួយនឹងការបង្កើតក្រុមហ៊ុនភាគហ៊ុនដំបូងគេ។ បច្ចុប្បន្ននេះ ការជួញដូរត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអេឡិចត្រូនិក (Electronic Trading) ដែលអនុញ្ញាតឱ្យTrader នៅទូទាំងពិភពលោកអាចចូលរួមក្នុងទីផ្សារបានយ៉ាងរហ័សក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

The history of trading dates back to ancient times when people began trading goods such as livestock and grains. Modern trading began in the 17th century in Amsterdam, Netherlands, with the creation of the first stock company. Today, trading is conducted through electronic trading systems that allow traders from around the world to participate in markets within seconds.

គន្លឹះ Tip
សូមចាប់ផ្ដើមរៀនជួញដូរដោយប្រើគណនីសាកល្បង (Demo Account) ជាមុនសិន មុននឹងសម្រេចចិត្តប្រើប្រាស់ប្រាក់ពិត។ វាជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីសាកល្បងយុទ្ធសាស្ត្ររបស់អ្នកដោយមិនប្រឈមនឹងហានិភ័យបាត់បង់ប្រាក់។
Start learning trading by using a Demo Account before using real money. It is the best way to test your strategies without any risk.
ប្រភេទនៃការជួញដូរ Types of Trading

មានប្រភេទនៃការជួញដូរជាច្រើន ដែលត្រូវបានបែងចែកទៅតាមរយៈពេលកាន់កាប់ (holding period) និងយុទ្ធសាស្ត្រដែលបានប្រើប្រាស់។ ការយល់ដឹងអំពីប្រភេទនីមួយៗ នឹងជួយអ្នកឱ្យជ្រើសរើសវិធីសាស្ត្រដែលស័ក្តិសមបំផុតសម្រាប់ខ្លួនអ្នក។

There are several types of trading, classified by holding period and the strategies used. Understanding each type helps you choose the method that best suits you.

ប្រភេទType រយៈពេលDuration លក្ខណៈសម្បត្តិCharacteristics សម្រាប់អ្នកណាBest For
ScalpingScalping ប្រើរយៈពេលត្រឹម ១ វិនាទី ទៅ ១៥ នាទី ប៉ុណ្ណោះSeconds to minutes យុទ្ធសាស្ត្រនេះមានការ Trade ច្រើនដងក្នុងមួយថ្ងៃ ដោយប្រមូលផលចំណេញតិចតួចក្នុងមួយដង ប៉ុន្តែគោលដៅគឺបូកសរុបផលចំណេញឱ្យបានច្រើននៅចុងថ្ងៃប៉ុណ្ណោះ Many trades per day, small profit per trade Trader ដែលមានពេលវេលា និងការសម្រេចចិត្តលឿន និងច្បាស់លាស់Traders with time and quick reflexes
Day TradingDay Trading ប្រើរយះពេលមួយថ្ងៃ (មិនកាន់យប់)Within one day (no overnight positions) បិទ Position ទាំងអស់ (Close Positions) មុនពេលទីផ្សារបិទ ដើម្បីចៀសវាងហានិភ័យពីព្រឹត្តិការណ៍ ឬព័ត៌មានអវិជ្ជមាននានានៅពេលយប់Close all positions before next day, no overnight risk Trader ពេញម៉ោង (Full-time traders)Full-time traders
Swing TradingSwing Trading ចន្លោះពី ពីរទៅបីថ្ងៃរហូតដល់ច្រើនសប្តាហ៍Days to weeks ប្រើប្រាស់ការវិភាគបច្ចេកទេស (Technical Analysis) និង ទិន្នន័យតម្លៃ (Price Action) ដោយប្រើប្រាស់ក្រាហ្វរយៈពេលធំៗដូចជា 4ម៉ោង ឬក្រាហ្វប្រចាំថ្ងៃដើម្បីកំណត់ទិសដៅUses technical analysis and price data Trader ដែលមិនមានពេលទំនេរច្រើនTraders with limited free time
Position TradingPosition Trading ពីមួយសប្ដាហ៍ ដល់ប៉ុន្មានឆ្នាំក្រោយWeeks to years ផ្តោតលើទិសដៅធំរយៈពេលវែង ដោយប្រើប្រាស់ ការវិភាគមូលដ្ឋាន (Fundamental Analysis) ជាចម្បងFocuses on long-term trends, uses fundamental analysis អ្នកវិនិយោគរយៈពេលវែង (Long-term Investor) ដែលប្រៀបបាននឹងការចូលហ៊ុនរកស៊ីក្នុងអាជីវកម្ម ឬទ្រព្យសកម្មណាមួយក្នុងរយៈពេលវែងLong-term investors
ចំណាំ Note
Trader ភាគច្រើនតែងចាប់ផ្ដើមជាមួយ Swing Trading ឬ Day Trading ពីព្រោះវាផ្តល់នូវតុល្យភាពល្អរវាងពេលវេលា និងប្រាក់ចំណេញ។
Most traders start with Swing Trading or Day Trading because they offer a good balance between time and profit.
ទីផ្សារហិរញ្ញវត្ថុសំខាន់ៗ Major Financial Markets

ទីផ្សារហិរញ្ញវត្ថុគឺជាកន្លែងដែលការជួញដូរកើតឡើង។ មានទីផ្សារជាច្រើនប្រភេទ ហើយTrader អាចជ្រើសរើសទីផ្សារណាមួយដែលស្របទៅនឹងចំណាប់អារម្មណ៍ និងគោលដៅរបស់ពួកគេ។

Financial markets are where trading takes place. There are several types of markets, and traders can choose any market that suits their interests and goals.

ទីផ្សារភាគហ៊ុន (Stock Market) — ជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុននានា ដូចជា Apple, Tesla ឬក្រុមហ៊ុនក្នុងស្រុក។ ឧទាហរណ៍៖ NASDAQ, NYSE និង CSX (កម្ពុជា)។
Stock Market — Trading company shares such as Apple, Tesla, or local companies. Examples: NASDAQ, NYSE, and CSX (Cambodia).
ទីផ្សាររូបិយប័ណ្ណ (Forex Market) — ជួញដូររូបិយប័ណ្ណជាតិ ដូចជាគូរូបិយប័ណ្ណ USD/EUR ឬ USD/KHR ជាដើម។ វាជាទីផ្សារធំបំផុតនៅលើពិភពលោក ដែលមានទំហំប្រតិបត្តិការរាប់ពាន់លានដុល្លារក្នុងមួយថ្ងៃ។
Forex Market — Trading national currencies such as USD/EUR, USD/KHR. It is the largest market in the world, with trillions of dollars in daily transactions.
ទីផ្សារមាស និងទំនិញ (Commodities Market) — ជួញដូរលើទំនិញដូចជា មាស ប្រាក់ ប្រេង និងផលិតផលកសិកម្ម។ មាសត្រូវបានគេចាត់ទុកជាទ្រព្យសម្បត្តិ "សុវត្ថិភាព" (Safe Haven)។
Commodities Market — Trading goods such as gold, silver, oil, and agricultural products. Gold is considered a "Safe Haven" asset.
ទីផ្សារសន្ទស្សន៍ក្រុមហ៊ុន (Indices Market) — ជួញដូរលើក្រុមភាគហ៊ុនរបស់ក្រុមហ៊ុនធំៗ ដូចជា S&P 500, Dow Jones ឬ Nikkei 225។
Indices Market — Trading on groups of companies such as S&P 500, Dow Jones, or Nikkei 225.
ទីផ្សារគ្រីបតូ (Cryptocurrency Market) — ជួញដូររូបិយប័ណ្ណឌីជីថល ដូចជា Bitcoin ឬ Ethereum។ វាជាទីផ្សារដែលមានហានិភ័យខ្ពស់ ប៉ុន្តែក៏មានសក្តានុពលចំណេញខ្ពស់ផងដែរ។
Cryptocurrency Market — Trading digital currencies such as Bitcoin, Ethereum. High risk, but also high potential.
ការព្រមាន Warning
ទីផ្សារខ្លះ ដូចជាទីផ្សារគ្រីបតូ មានភាពប្រែប្រួលតម្លៃ (Volatility) ខ្ពស់ណាស់។ សូមប្រាកដថាអ្នកយល់ច្បាស់ពីហានិភ័យមុនពេលចាប់ផ្ដើមជួញដូរ។
Some markets, such as crypto, are extremely volatile. Make sure you understand the risks before starting.
របៀបដែលការជួញដូរដំណើរការ How Trading Works

ការជួញដូរដំណើរការតាមរយៈការផ្គូផ្គងការទិញ និងការលក់រវាងអ្នកទិញ (buyers) និងអ្នកលក់ (sellers)។ តម្លៃនៃទ្រព្យសម្បត្តិមានការកើនឡើង ឬធ្លាក់ចុះទៅតាមច្បាប់នៃតម្រូវការ និងការផ្គត់ផ្គង់ (Supply and Demand)។

Trading works through the matching of buying and selling between buyers and sellers. Asset prices rise or fall based on the laws of supply and demand.

1
ជ្រើសរើសឈ្មួញកណ្តាល (Broker) — ស្វែងរកក្រុមហ៊ុនឈ្មួញកណ្តាលដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងគួរឱ្យទុកចិត្ត។
Choose a Broker — Find a licensed and trustworthy brokerage company.
2
បើកគណនីជួញដូរ (Trading Account) — បំពេញព័ត៌មានផ្ទាល់ខ្លួន និងបញ្ជាក់អត្តសញ្ញាណរបស់អ្នក។
Open a Trading Account — Fill in personal information and verify identity.
3
ដាក់ប្រាក់ (Deposit) — ផ្ទេរប្រាក់ដើមចូលទៅក្នុងគណនីជួញដូររបស់អ្នក។
Deposit — Transfer money into your trading account.
4
វិភាគទីផ្សារ — ប្រើប្រាស់ការវិភាគបច្ចេកទេស (Technical Analysis) ឬការវិភាគមូលដ្ឋាន (Fundamental Analysis) ដើម្បីធ្វើការសម្រេចចិត្ត។
Analyze the Market — Use Technical Analysis or Fundamental Analysis to make decisions.
5
បើកទីតាំង (Open Position) — ធ្វើការទិញ (Buy/Long) ប្រសិនបើអ្នកគិតថាតម្លៃនឹងឡើង ឬលក់ (Sell/Short) ប្រសិនបើអ្នកគិតថាតម្លៃនឹងធ្លាក់។
Open Position — Buy (Long) if you think the price will rise, or Sell (Short) if you think the price will fall.
6
គ្រប់គ្រងហានិភ័យ — កំណត់ចំណុចកាត់ការខាតបង់ (Stop Loss) និងចំណុចយកប្រាក់ចំណេញ (Take Profit) ដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នក។
Manage Risk — Set Stop Loss and Take Profit to protect your assets.
7
បិទ Position (Close Position) — លក់ទ្រព្យសម្បត្តិដែលអ្នកបានទិញ ឬទិញត្រលប់វិញនូវទ្រព្យសម្បត្តិដែលអ្នកបានលក់ ដើម្បីបញ្ចប់ការជួញដូរ។
Close Position — Sell assets you bought, or buy back assets you sold, to complete the trade.
ឧទាហរណ៍ជាក់ស្ដែង Practical Example
សម្រាប់គណនីដែលមានទឹកប្រាក់ $1,000 អ្នកជ្រើសរើសជួញដូរមាស (XAU/USD) ដែលមានតម្លៃ $1,900 ក្នុងមួយអោន។ អ្នកទិញចំនួន 0.1 lot ដោយប្រើប្រាស់ Leverage 1:100។ ប្រសិនបើតម្លៃមាសឡើងដល់ $1,920 អ្នកនឹងទទួលបានប្រាក់ចំណេញ $200។ ផ្ទុយទៅវិញ ប្រសិនបើតម្លៃធ្លាក់ដល់ $1,880 អ្នកនឹងបាត់បង់ប្រាក់ចំនួន $200។
For an account with $1,000, you choose to trade gold (XAU/USD) at $1,900/ounce. You buy 0.1 lot using 1:100 leverage. If the price rises to $1,920, you will make a $200 profit. If the price falls to $1,880, you will lose $200.
ការគ្រប់គ្រងហានិភ័យ និងចិត្តវិទ្យា Risk Management & Psychology

ការជួញដូរមិនមែនគ្រាន់តែជាការវិភាគទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាមទារឱ្យមានការគ្រប់គ្រងអារម្មណ៍ និងហានិភ័យផងដែរ។ Trader ដែលជោគជ័យ តែងចេះកំណត់ព្រំដែននៃការខាតបង់ និងរក្សាចិត្តឱ្យបានស្ងប់។

Trading is not just about analysis; it also involves managing emotions and risks. Successful traders know how to set boundaries and keep a calm mindset.

កំណត់ចំណុចកាត់ការខាតបង់ (Stop Loss) — កំណត់កម្រិតតម្លៃដែលអ្នកព្រមទទួលយកការបាត់បង់ ដើម្បីការពារដើមទុនរបស់អ្នក។
Set Stop Loss — Set a price level at which you accept the loss to protect your assets.
កំណត់ចំណុចយកប្រាក់ចំណេញ (Take Profit) — កំណត់គោលដៅប្រាក់ចំណេញឱ្យបានច្បាស់លាស់មុនពេលបិទ Position។
Set Take Profit — Set a profit target before closing the position.
គ្រប់គ្រងដើមទុន (Capital Management) — កុំវិនិយោគលើសពី 1-2% នៃប្រាក់ដើមសរុបរបស់អ្នកក្នុងមួយការជួញដូរ។
Capital Management — Do not invest more than 1-2% of total capital per trade.
កុំប្រើប្រាស់អារម្មណ៍ (FOMO & Fear) — កុំជួញដូរដោយផ្អែកលើអារម្មណ៍ភ័យខ្លាច ឬភាពភ័យខ្លាចនៃការខកខានឱកាស (FOMO)។
Avoid Strong Emotions (FOMO & Fear) — Do not trade based on fear or Fear of Missing Out (FOMO).
បង្កើតផែនការជួញដូរ (Trading Plan) — សរសេរយុទ្ធសាស្ត្រ និងច្បាប់របស់អ្នកឱ្យបានច្បាស់លាស់ រួចប្រតិបត្តិតាមវាឱ្យម៉ឺងម៉ាត់។
Create a Trading Plan — Write down your strategy and rules, and follow them strictly.
ហានិភ័យដែលត្រូវចងចាំ Risk to Remember
ជាង 90% នៃTrader ថ្មីតែងបាត់បង់ប្រាក់ក្នុងរយៈពេល ៣ខែដំបូង។ មូលហេតុចម្បងគឺមកពីការខ្វះការរៀនសូត្រ ការគ្រប់គ្រងហានិភ័យមិនល្អ និងការជួញដូរដោយប្រើអារម្មណ៍។ សូមប្រាកដថាអ្នកបានរៀនសូត្រយ៉ាងហ្មត់ចត់ជាមុនសិន មុននឹងចាប់ផ្ដើមប្រើប្រាស់ប្រាក់ពិត (Real Account)។
Over 90% of new traders lose money within the first 3 months. The main reasons are lack of learning, poor risk management, and emotional trading. Make sure you study thoroughly before using real money.
ចំណុចសំខាន់ Key Points
ការជួញដូរគឺជាសកម្មភាពទិញ និងលក់ទ្រព្យសម្បត្តិហិរញ្ញវត្ថុដើម្បីទទួលបានប្រាក់ចំណេញ។
Trading is the activity of buying and selling financial assets to generate profit.
មានប្រភេទនៃការជួញដូរជាច្រើនដូចជា៖ Scalping, Day Trading, Swing Trading និង Position Trading។
There are several types of trading: Scalping, Day Trading, Swing Trading, and Position Trading.
ទីផ្សារហិរញ្ញវត្ថុសំខាន់ៗរួមមាន៖ ភាគហ៊ុន, Forex, មាស, សន្ទស្សន៍ និងទីផ្សារគ្រីបតូ។
Major markets include: Stocks, Forex, Gold, Indices, and Crypto.
ការវិភាគបច្ចេកទេស និងការវិភាគមូលដ្ឋានគឺជាឧបករណ៍ដ៏សំខាន់ក្នុងការសម្រេចចិត្តជួញដូរ។
Technical analysis and fundamental analysis are key tools for decision-making.
ការគ្រប់គ្រងហានិភ័យ និងចិត្តវិទ្យាគឺជាកត្តាសំខាន់បំផុតសម្រាប់ជោគជ័យរយៈពេលវែង។
Risk management and psychology are key factors in long-term success.
គប្បីចាប់ផ្ដើមជាមួយគណនីសាកល្បង (Demo) មុនពេលឈានទៅប្រើប្រាស់ប្រាក់ពិត។
Start with a Demo account before using real money.
សាកល្បងចំណេះដឹង Quick Quiz
តើអ្វីជាកត្តាសំខាន់បំផុតសម្រាប់ជោគជ័យរយៈពេលវែងក្នុងការជួញដូរ?What matters most for long-term success in trading?
  • ការជួញដូររាល់ថ្ងៃជាច្រើនលើកTrading many times every day
  • ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងចិត្តវិទ្យាRisk management and psychological discipline
  • ការវិនិយោគប្រាក់ទាំងអស់ក្នុងមួយការជួញដូរPutting all your money into a single trade
  • ការជួញដូរដោយផ្អែកលើព័ត៌មានពីមិត្តភក្តិTrading on tips from friends
🏆
អបអរសាទរ!
Congratulations!
អ្នកបានបញ្ចប់គ្រប់មេរៀនទាំង 25 ក្នុងផ្នែក «មូលដ្ឋានគ្រឹះនៃការជួញដូរ» ដោយជោគជ័យ! 🎉
You have completed all 25 lessons in "Trading Fundamentals". Keep going!