LIVE
កំពុងទាញយកតម្លៃទីផ្សារ...
ទំព័រដើម មូលដ្ឋានគ្រឹះ ការវិភាគមូលដ្ឋានគ្រឹះ XAUUSD Forex Crypto ការគ្រប់គ្រងហានិភ័យ និងចិត្តវិទ្យា ឧបករណ៍ និងវេទិកាជួញដូរ

គាំទ្រគេហទំព័រនេះ

សូមអរគុណចំពោះការគាំទ្ររបស់អ្នក! ការឧបត្ថម្ភរបស់អ្នកនឹងជួយឱ្យយើងបន្តអភិវឌ្ឍមេរៀនឥតគិតថ្លៃសម្រាប់សហគមន៍អ្នកជួញដូរកម្ពុជា។

ABA KHQR

ដោយក្តីគោរព និងស្រឡាញ់ — ក្រុមការងារ LearnTrade 🙏

Trading Fundamentals · មេរៀនទី 04

Broker ដំណើរការយ៉ាងដូចម្តេច?

How Brokers Work
អ្នកថ្មី
8 នាទីសម្រាប់អាន
មូលដ្ឋានគ្រឹះនៃការជួញដូរ
សេចក្តីផ្តើម Introduction

ឈ្មួញកណ្ដាល (broker) គឺជាអន្តរការីដែលតភ្ជាប់ traders ទៅកាន់ទីផ្សារហិរញ្ញវត្ថុ។ មិនថាអ្នកចង់ជួញដូរភាគហ៊ុន មាស ឬរូបិយប័ណ្ណទេ អ្នកតែងតែត្រូវការឈ្មួញកណ្ដាល (broker)។ មេរៀននេះពន្យល់ពីរបៀបដែលឈ្មួញកណ្ដាលដំណើរការ ប្រភេទឈ្មួញកណ្ដាល ថ្លៃសេវាដែលពួកគេគិត និងរបៀបជ្រើសរើសឈ្មួញកណ្ដាលដែលមានសុវត្ថិភាព។

A broker is an intermediary that connects traders to financial markets. Whether you want to trade stocks, gold, or currencies, you always need a broker. This lesson explains how brokers work, the types of brokers, the fees they charge, and how to choose a safe broker.

និយមន័យ & ការណែនាំ Definition & Introduction

ឈ្មួញកណ្តាល (Broker) គឺជាក្រុមហ៊ុន ឬ platform ដែលធ្វើជាអ្នកកណ្តាលរវាងអ្នកជួញដូរ (trader) និងទីផ្សារហិរញ្ញវត្ថុ។ ពួកគេផ្តល់វេទិកា (Platform) សម្រាប់អ្នកបញ្ជាទិញ និងលក់ ធានាការផ្គូរផ្គងការជួញដូរ និងផ្តល់ឧបករណ៍វិភាគទីផ្សារ។ បើសិនគ្មានឈ្មួញកណ្តាល អ្នកមិនអាចចូលទៅកាន់ទីផ្សារដូចជា NYSE ឬ Forex បានទេ នេះដោយសារតែទីផ្សារទាំងនេះទាមទារប្រាក់កក់រាប់លានដុល្លារ ដែលជាចំនួនដ៏ច្រើនសម្រាប់បុគ្គលទូទៅ។ ដូច្នេះ ឈ្មួញកណ្តាលដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកផ្លូវឱ្យបុគ្គលម្នាក់ៗអាចចូលរួមក្នុងទីផ្សារហិរញ្ញវត្ថុបាន។

A broker is a company or platform that acts as an intermediary between you (the trader) and the financial markets. They provide a platform for placing buy and sell orders, ensure trade matching, and offer market analysis tools. Without a broker, ordinary people cannot access markets like the NYSE or Forex because these markets require millions of dollars in deposits.

ហេតុអ្វីត្រូវការឈ្មួញកណ្តាល? Why Do You Need a Broker?
• ទីផ្សារដូចជា NYSE ឬ NASDAQ មិនអនុញ្ញាតឱ្យបុគ្គលធម្មតាចូលរួមដោយផ្ទាល់ទេ ឈ្មួញកណ្តាលផ្តល់ Leverage ដើម្បីឲ្យអ្នកអាចជួញដូរដោយប្រាក់ដើមតិច ពួកគេផ្តល់កម្មវិធី និងឧបករណ៍វិភាគដែលងាយស្រួលប្រើ ធានាសុវត្ថិភាពប្រាក់របស់អ្នក (ប្រសិនបើ broker នោះមានអាជ្ញាប័ណ្ណត្រឹមត្រូវ)
• Markets like NYSE or NASDAQ do not allow ordinary individuals to participate directly. Brokers provide leverage to trade with less capital\n• They provide software and analysis tools that are easy to use\n• Ensure the safety of your money (if licensed)

ឈ្មួញកណ្តាលរកប្រាក់ចំណូលតាមរយៈថ្លៃសេវាដែលគិតលើការជួញដូររបស់អ្នក។ នេះមិនមែនមានន័យថា broker កំពុងបោកប្រាស់អ្នកនោះទេ ប៉ុន្តែវាជាមធ្យោបាយធម្មតាដែល broker ទ្រទ្រង់ប្រតិបត្តិការរបស់ពួកគេ។ ការយល់ដឹងអំពីថ្លៃសេវាទាំងនេះជួយអ្នកជ្រើសរើសឈ្មួញកណ្តាលដែលមានការចំណាយសមរម្យ។

Brokers make money through fees charged on your trades. This does not mean they are scamming you, but it is a normal way they sustain their operations. Understanding these fees helps you choose a broker with reasonable costs.

ប្រភេទនៃឈ្មួញកណ្តាល Types of Brokers

មាន broker បីប្រភេទសំខាន់ៗ ដែលធ្វើការផ្សេងគ្នា។ ការយល់ដឹងអំពីប្រភេទនៃ broker ជួយអោយអ្នកជ្រើសរើស broker បានត្រឹមត្រូវ។

There are three main types of brokers that operate differently. Understanding their types helps you choose correctly.

ប្រភេទType របៀបនៃ broker ដំណើរការHow It Works លក្ខណៈCharacteristics សម្រាប់អ្នកណាBest For
Market Maker (MM)Market Maker (MM) ឈ្មួញកណ្តាលជាអ្នកបង្កើតតម្លៃផ្ទាល់ខ្លួន ហើយជាភាគីទាំងអ្នកទិញ និងអ្នកលក់The broker sets its own prices and acts as both buyer and seller Spread ធំជាងបន្តិច មានគណនី Micro និងគណនីដែលគ្មាន Spread (Zero Spread)Slightly wider spreads, micro accounts, and zero-commission accounts អ្នកចាប់ផ្តើមថ្មី អ្នកជួញដូរតូចតាចBeginners, small retail traders
ECN (Electronic Communication Network)ECN (Electronic Communication Network) ភ្ជាប់ការបញ្ជាទិញ-លក់ របស់អ្នកទៅកាន់ទីផ្សារពិតប្រាកដដោយផ្ទាល់Connects your orders directly to the real market Spread តូច គិតកម្រៃជួញដូរ (Commission) និងទាមទារទំហំទឹកប្រាក់ច្រើនTight spreads but charges trading commission, requires more capital អ្នកជួញដូរ (Trader) ដែលធ្វើការជួញដូរច្រើន (Day Trading/Scalping) ព្រោះវាជួយកាត់បន្ថយការចំណាយលើតម្លៃ Spread យ៉ាងច្រើនExperienced traders, those who want the best prices
STP (Straight Through Processing)STP (Straight Through Processing) បញ្ជូនការបញ្ជាទិញ-លក់ របស់អ្នកទៅកាន់អ្នកផ្គត់ផ្គង់សាច់ប្រាក់ (Liquidity Provider)Routes your orders to liquidity providers Spread មធ្យម និង កម្រៃ (Commission) ទាបបំផុត ជម្រើសដ៏ល្អ ដែលមានលក្ខណៈពិសេសកាត់បន្ថយការចំណាយបានច្រើនBalance between MM and ECN, medium spreads, low commission សម្រាប់អ្នកជួញដូរ (Traders) គ្រប់កម្រិតTraders of all levels, those who want speed and fair pricing
គន្លឹះ Tip
អ្នកចាប់ផ្តើមថ្មីគួរប្រើប្រាស់ Market Maker ពីព្រោះពួកគេមានគណនី Micro (ទិញបានត្រឹម $1) និងគ្មានគិតកម្រៃជួញដូរ។ នៅពេលមានបទពិសោធន៍ អ្នកអាចប្តូរទៅ ECN ដើម្បីទទួលបាន Spread តូចជាង។
Beginners should use Market Makers because they offer micro accounts (trade from $1) and zero commissions. Once experienced, you can switch to ECN for tighter spreads.
កម្រៃដែលឈ្មួញកណ្តាលគិត Fees Brokers Charge

ឈ្មួញកណ្តាលរកប្រាក់ចំណេញតាមរយៈកម្រៃជាច្រើនប្រភេទ។ ការយល់ដឹងអំពីកម្រៃទាំងនេះជួយអ្នកគណនាថាតើការជួញដូររបស់អ្នកមានប្រាក់ចំណេញឬអត់។

Brokers make profits through various types of fees. Understanding these fees helps you calculate whether your trades are profitable or not.

Spread — ចំនួនខុសគ្នារវាងតម្លៃទិញ (Bid) និងតម្លៃលក់ (Ask)។ នេះជាកម្រៃចម្បងបំផុតរបស់ឈ្មួញកណ្តាល។ ឧទាហរណ៍៖ ប្រសិនបើ EUR/USD Bid=1.0800 និង Ask=1.0802 នោះ Spread = 2 pips។
Spread — The difference between Bid and Ask price. This is the broker's main fee. Example: If EUR/USD Bid=1.0800 and Ask=1.0802, then Spread = 2 pips.
កម្រៃជួញដូរ (Commission) គឺជាថ្លៃសេវាថេរដែលគិតក្នុងមួយការជួញដូរ ជាពិសេសចំពោះឈ្មួញកណ្តាលប្រភេទ ECN និង STP។ ឧទាហរណ៍៖ ៧ ដុល្លារក្នុងមួយ lot។
Commission — A fixed fee charged per trade, especially at ECN and STP brokers. Example: $7 per lot.
ថ្លៃសេវា Swap / Rollover គឺជាថ្លៃសេវាដែលគិតនៅពេលអ្នករក្សាការជួញដូរ (position) ទុកពេញមួយយប់ (overnight)។ វាអាស្រ័យលើអត្រាការប្រាក់នៃរូបិយប័ណ្ណទាំងពីរ។
Swap / Rollover Fee — A fee charged when you hold a position overnight. It depends on the interest rates of both currencies.
ថ្លៃសេវាដកប្រាក់ (Withdrawal Fee) — កម្រៃដែលគិននៅពេលអ្នកដកប្រាក់ចេញពីគណនីជួញដូរ។ ឈ្មួញកណ្តាល brokers ខ្លះផ្តល់ជូនដោយឥតគិតថ្លៃ ខ្លះគិត $5-$50។
Withdrawal Fee — A fee charged when you withdraw money from your trading account. Some brokers offer free withdrawals, others charge $5-$50.
ថ្លៃសេវាអសកម្ម (Inactivity Fee) គឺជាថ្លៃសេវាដែលគិតប្រសិនបើគណនីរបស់អ្នកមិនមានសកម្មភាពក្នុងរយៈពេលយូរ (ឧទាហរណ៍ ៦ ខែ)។
Inactivity Fee — A fee charged if your account has no activity for a long time (e.g., 6 months).
ថ្លៃសេវាប្តូរប្រាក់ (Conversion Fee) គឺជាថ្លៃសេវាដែលគិតនៅពេលដាក់ប្រាក់ ឬដកប្រាក់ជារូបិយប័ណ្ណផ្សេងពីគណនីរបស់អ្នក។
Conversion Fee — A fee charged when depositing or withdrawing in a currency different from your account currency.
ឧទាហរណ៍គណនាកម្រៃសរុប Total Fee Calculation Example
សម្រាប់ការជួញដូរ EUR/USD 1 lot ជាមួយឈ្មួញកណ្តាល ECN Spread = 0.2 pips (ប្រហែល $2) Commission = $7 ក្នុងមួយ lot Swap = $1.50 (ប្រសិនបើមិនបិទ position ឆ្លងថ្ថៃ) ថ្លៃសេវាសរុប = $2 + $7 + $1.50 = $10.50 នៅពេលដែលតម្លៃផ្លាស់ប្តូរ 10 pips (ប្រហែល $100) អ្នកទទួលបានប្រាក់ចំណេញសុទ្ធ = $100 - $10.50 = $89.50
For trading EUR/USD 1 lot with an ECN broker Spread = 0.2 pips (approx $2) Commission = $7 per lot Swap = $1.50 (if held overnight) Total fee = $2 + $7 + $1.50 = $10.50 When the price moves 10 pips (approx $100), your net profit = $100 - $10.50 = $89.50
របៀបជ្រើសរើសឈ្មួញកណ្តាល Broker ដែលគួទុកចិត្ត How to Choose a Safe Broker

ការជ្រើសរើសឈ្មួញកណ្តាល broker ដែលទុកចិត្តបាន ជាជំហានដំបូង និងសំខាន់បំផុតក្នុងការជួញដូរ។ ឈ្មួញកណ្តាលមិនល្អអាចបោកប្រាស់ប្រាក់របស់អ្នក ឬធ្វើឱ្យអ្នកមិនអាចដកប្រាក់បាន។

Choosing a safe broker is the first and most important step in trading. A bad broker can scam your money or prevent you from withdrawing.

1
ពិនិត្យអាជ្ញាប័ណ្ណ (Regulation) — ត្រូវរកមើលឈ្មួញកណ្តាលដែលមានអាជ្ញាប័ណ្ណពីស្ថាប័នដូចជា FCA (ចក្រភពអង់គ្លេស), ASIC (អូស្ត្រាលី), CySEC (ស៊ីប) ឬ SEC (សហរដ្ឋអាមេរិក)។ អាជ្ញាប័ណ្ណធានាថាឈ្មួញកណ្តាលត្រូវបានត្រួតពិនិត្យ។
Check Regulation — Look for brokers licensed by organizations such as FCA (UK), ASIC (Australia), CySEC (Cyprus), or SEC (USA). A license guarantees the broker is supervised.
2
ពិនិត្យប្រវត្តិ និងកេរ្តិ៍ឈ្មោះ (Reputation) — អានការវាយតម្លៃពីអ្នកប្រើប្រាស់ជាក់ស្តែងនៅលើ Trustpilot ឬវេទិកាជួញដូរ។ ប្រយ័ត្នឈ្មួញកណ្តាល brokers ដែលមានការរិះគន់ច្រើនអំពីការដកប្រាក់មិនបាន។
Check History and Reputation — Read reviews from real users on Trustpilot or trading forums. Beware of brokers with many complaints about being unable to withdraw.
3
ពិនិត្យកម្រៃ (Fees) — ប្រៀបធៀប Spread កម្រៃជួញដូរ និងថ្លៃសេវាដកប្រាក់។ ឈ្មួញកណ្តាលដែលមានថ្លៃសេវាទាបពេកអាចជាសញ្ញាបោកប្រាស។
Check Fees — Compare spreads, trading commissions, and withdrawal fees. Brokers with excessively low fees may be a scam sign.
4
ពិនិត្យវេទិកាជួញដូរ (Trading Platform) — ឈ្មួញកណ្តាលល្អបំផុតផ្តល់ MT4, MT5 ឬ Platform ផ្ទាល់របស់ក្រុមហ៊ុនដែលងាយស្រួលប្រើប្រាស់ និងមានឧបករណ៍វិភាគល្អៗ។
Check Trading Platform — The best brokers offer MT4, MT5, or proprietary platforms that are easy to use and have good analysis tools.
5
ពិនិត្យការគាំទ្រអតិថិជន (Customer Support) — សាកល្បងផ្ញើសារសួរសំណួរមុនពេលបើកគណនី។ ការឆ្លើយតបលឿន និងមានប្រយោជន៍ជាសញ្ញាល្អ។
Check Customer Support — Try sending a message with a question before opening an account. Fast and helpful responses are a good sign.
6
សាកល្បងគណនីសាកល្បង (Demo Account) — ឈ្មួញកណ្តាលល្អទាំងអស់ផ្តល់គណនីសាកល្បងឥតគិតថ្លៃ។ សាកល្បង Platform ថ្លៃសេវា និងល្បឿនការបញ្ជាទិញ លក់ជាមុន។
Test Demo Account — All good brokers offer free demo accounts. Test the platform, fees, and order execution speed first.
សញ្ញាបោកប្រាស ដែលត្រូវប្រយ័ត្ន Scam Warning Signs
• សន្យាប្រាក់ចំណេញធានារ៉ាប់រង (Guaranteed Profit) — គ្មានការជួញដូរណាមួយធានាប្រាក់ចំណេញបាន 100% ទេ គ្មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណក្លែងក្លាយ — ពិនិត្យលេខអាជ្ញាប័ណ្ណនៅលើគេហទំព័រអង្គការត្រួតពិនិត្យ កម្រៃទាបពេក ឬគ្មានកម្រៃទាំងស្រុង — វាមិនអាចកើតឡើងបានទេ ព្រោះឈ្មួញកណ្តាលត្រូវការប្រាក់ដើម្បីដំណើរការ ពិបាកដកប្រាក់ ឬមិនអាចដកប្រាក់បាន — នេះជាសញ្ញាបោកប្រាសច្បាស់លាស់បំផុត
• Guaranteed Profit promises — No trading can guarantee 100% profit No license or fake license — Verify the license number on the regulator's website Fees too low or completely free — This is impossible because brokers need money to operate Difficult or impossible withdrawals — This is the clearest scam sign
Platforms ជួញដូរពេញនិយម Popular Trading Platforms

Platforms គឺជាកម្មវិធីដែលអ្នកប្រើប្រាស់ដើម្បីបញ្ជាទិញ និងលក់ Platforms ល្អជួយអ្នកវិភាគទីផ្សារ គ្រប់គ្រងហានិភ័យ និងតាមដានការជួញដូររបស់អ្នក។

A trading platform is the software you use to place buy and sell orders. A good platform helps you analyze markets, manage risk, and track your trades.

វេទិកាPlatform ឈ្មួញកណ្តាលដែលផ្តល់Brokers That Offer លក្ខណៈសម្បត្តិPros លក្ខណៈអវិជ្ជមានCons
MetaTrader 4 (MT4)MetaTrader 4 (MT4) ឈ្មួញកណ្តាលភាគច្រើន ផ្ដល់ជូន MetaTrader 4 (MT4)Most brokers ងាយស្រួលប្រើ មានសូចនាករ indicators ច្រើន គាំទ្រការជួញដូរស្វ័យប្រវត្តិ (EA)Easy to use, many indicators, supports automated trading (EA) ចាស់ (ចេញឆ្នាំ 2005) មិនគាំទ្រទីផ្សារច្រើនប្រភេទOld (released 2005), does not support many market types
MetaTrader 5 (MT5)MetaTrader 5 (MT5) ឈ្មួញកណ្តាលភាគច្រើន ផ្ដល់ជូន MetaTrader 5 (MT5)Most brokers លឿនជាង MT4 supports ភាគហ៊ុន ក្រុមហ៊ុន និងគ្រីបតូ Faster than MT4, supports stocks, indices, and crypto, has depth of market ស្មុគស្មាញជាង MT4 បន្តិចសម្រាប់អ្នកចាប់ផ្តើមថ្មីSlightly more complex than MT4 for beginners
cTradercTrader Pepperstone, IC Markets, FxProPepperstone, IC Markets, FxPro ប្រើប្រាស់បញ្ញាសិប្បនិម្មិត និងប្រព័ន្ធស្វ័យប្រវត្តិ (Algo Trading) ផ្តល់នូវភាពរហ័សរហួន ការវិភាគទិន្នន័យយ៉ាងសុីជម្រៅClean, modern, good depth of market, supports algorithmic trading មិនពេញនិយមដូច MT4/MT5 មានឈ្មួញកណ្តាលតិចដែលផ្តល់Not as popular as MT4/MT5, fewer brokers offer it
TradingViewTradingView វេទិកាវិភាគ (មិនមែនជួញដូរផ្ទាល់)Analysis platform (not direct trading) ក្រាហ្វិក charts ល្អបំផុត មានព័ត៌មានសង្គម supports សូចនាករផ្ទាល់ខ្លួន (customize indicators)Best charts, social features, supports custom indicators ត្រូវការភ្ជាប់ទៅឈ្មួញកណ្តាលដើម្បីជួញដូរNeeds connection to a broker to trade
Proprietary PlatformProprietary Platform eToro, Robinhood, WebulleToro, Robinhood, Webull ងាយស្រួលបំផុតសម្រាប់អ្នកចាប់ផ្តើម (Copy Trading)Easiest for beginners, has social features (Copy Trading) មិនអាចប្តូរឈ្មួញកណ្តាលបាន មានសូចនាករតិចCannot switch brokers, fewer indicators
គន្លឹះជ្រើសរើស Platform Platform Selection Tip
សម្រាប់អ្នកចាប់ផ្តើមដំបូង MT4 ត្រូវបានណែនាំឲ្យប្រើប្រាស់ដោយសារតែវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានមេរៀនបង្រៀនជាច្រើន។ វេទិកានេះផ្តល់នូវឧបករណ៍ជាមូលដ្ឋានដែលចាំបាច់សម្រាប់ការជួញដូរ។

នៅពេលដែលអ្នកមានបទពិសោធន៍កាន់តែច្រើន អ្នកអាចប្តូរទៅប្រើប្រាស់ MT5 ឬ cTrader បាន។ វេទិកាទាំងពីរនេះផ្តល់នូវលក្ខណៈពិសេសទំនើបៗ និងមុខងារកម្រិតខ្ពស់ដែលស័ក្តិសមសម្រាប់អ្នកជួញដូរដែលមានបទពិសោធន៍។
Beginners should use MT4 because it is easy to use and has many tutorials. Once experienced, you can switch to MT5 or cTrader for more modern features.
ប្រភេទគណនីជួញដូរ Types of Trading Accounts

ឈ្មួញកណ្តាល broker ផ្តល់ជូននូវប្រភេទគណនីជាច្រើនដើម្បីបំពេញតម្រូវការរបស់អ្នកជួញដូរផ្សេងៗគ្នា។ ការជ្រើសរើសប្រភេទគណនីត្រឹមត្រូវជួយអ្នកក្នុងការគ្រប់គ្រងហានិភ័យ និងដើមទុនបានល្អបំផុត។

Brokers offer several account types to cater to different traders. Choosing the right account type helps you manage risk and capital best.

ប្រភេទគណនីAccount Type ទឹកប្រាក់ដើមអប្បបរមាMin Deposit ទំហំជួញដូរTrade Size សម្រាប់អ្នកណាBest For
គណនីសាកល្បង (Demo)Demo Account $0 (ឥតគិតថ្លៃ)$0 (Free) ដូចគណនីពិតSame as real account អ្នកចាប់ផ្តើមរៀនថ្មី (គ្មានហានិភ័យ)Beginners learning (no risk)
គណនី MicroMicro Account $1 - $50$1 - $50 0.01 lot = 1,000 ឯកតា0.01 lot = 1,000 units អ្នកចាប់ផ្តើមថ្មីដែលមានទឹកប្រាក់តិចBeginners with small capital
គណនី StandardStandard Account $100 - $500$100 - $500 1 lot = 100,000 ឯកតា1 lot = 100,000 units Traders ទូទៅRegular traders
គណនី ECN / ProECN / Pro Account $500 - $2,000+$500 - $2,000+ 1 lot = 100,000 ឯកតា (Spread តូច)1 lot = 100,000 units (tight spread) អ្នកជួញដូរដែលមានបទពិសោធន៍Experienced traders
គណនី VIP / គណនីអង្គហ៊ុនVIP / Corporate Account $10,000+$10,000+ ទំហំធំ មានការគាំទ្រផ្ទាល់ខ្លួនLarge size, personal support Institutional investors ឬ អ្នកជួញដូរដែលមានទឹកប្រាក់ច្រើនInstitutional investors or high-capital traders
ចំណាំអំពីគណនី Account Note
ចាប់ផ្តើមពីគណនីសាកល្បង (Demo) ហើយបន្ទាប់មកប្តូរទៅគណនី Micro ពេលអ្នកមានទំនុកចិត្ត។ កុំបើកគណនី Standard ភ្លាមពីដំបូងប្រសិនបើអ្នកមិនទាន់មានបទពិសោធន៍។
Start with a Demo account, then switch to a Micro account when confident. Do not open a Standard account immediately if you lack experience.
របៀបដាក់ប្រាក់ និងដកប្រាក់ How to Deposit and Withdraw

ការដាក់ប្រាក់ និងដកប្រាក់ពីគណនីជួញដូរគឺជារឿងសំខាន់។ Brokers ល្អផ្តល់វិធីជាច្រើន និងងាយស្រួលសម្រាប់អ្នក។

Depositing and withdrawing from your trading account is important. Good brokers offer many easy methods for you.

ធនាគារផ្ទាល់ (Bank Transfer) — មានសុវត្ថិភាពបំផុត ប៉ុន្តែយឺត (2-5 ថ្ងៃ) ហើយអាចមានកម្រៃសេវា។
Bank Transfer — Safest, but slow (2-5 days) and may have fees.
កាតឥណទាន/ឥណពន្ធ (Credit/Debit Card) — លឿន (ភ្លាមៗ) ងាយស្រួល ប៉ុន្តែអាចមានកម្រៃ 1-3%។
Credit/Debit Card — Fast (instant), easy, but may have 1-3% fees.
វេបសាយ (E-Wallets) — ដូចជា Skrill, Neteller, Perfect Money លឿន និងងាយស្រួល ប៉ុន្តែត្រូវប្រយ័ត្នការបោកប្រាស។
E-Wallets — Such as Skrill, Neteller, Perfect Money. Fast and easy, but beware of scams.
ការដាក់ប្រាក់គ្រីបតូ (Crypto Deposit) — លឿន និងអនាមិក ប៉ុន្តែមិនអាចដកវិញបាន និងមានហានិភ័យខ្ពស់។
Crypto Deposit — Fast and anonymous, but irreversible and high risk.
ABA Pay / Wing / TrueMoney — វិធីដែលពេញនិយមនៅកម្ពុជា លឿន និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក។
ABA Pay / Wing / TrueMoney — Popular methods in Cambodia, fast and easy for local users.
ចំណាំអំពីការដកប្រាក់ Withdrawal Warning
ត្រូវប្រាកដថាឈ្មួញកណ្តាល broker អនុញ្ញាតឱ្យអ្នកដកប្រាក់តាមវិធីដដែលដែលអ្នកបានដាក់ (Anti-Money Laundering ឬ AML)។ ប្រសិនបើឈ្មួញកណ្តាលស្នើឱ្យអ្នកបង់ប្រាក់បន្ថែមដើម្បីដកប្រាក់ នោះវាជាសញ្ញាបោកប្រាស! ឈ្មួញកណ្តាលល្អមិនដែលស្នើប្រាក់បន្ថែមដើម្បីដកប្រាក់ទេ។
Make sure the broker allows you to withdraw using the same method you deposited (Anti-Money Laundering or AML). If a broker asks you to pay extra to withdraw, it is a scam! Good brokers never ask for extra money to withdraw.
ចំណុចសំខាន់ Key Points
ឈ្មួញកណ្តាលគឺជាអន្តរការីដែលភ្ជាប់អ្នកទៅកាន់ទីផ្សារហិរញ្ញវត្ថុ និងផ្តល់វេទិកាជួញដូរ។
A broker is an intermediary that connects you to financial markets and provides a trading platform.
មានឈ្មួញកណ្តាលបីប្រភេទគឺ Market Maker, ECN, និង STP។
There are three types of brokers: Market Maker, ECN, and STP.
ឈ្មួញកណ្តាលរកប្រាក់ចំណេញតាមរយៈ Spread, Commission, Swap, Withdrawal Fee, និងថ្លៃសេវាផ្សេងៗទៀត។
Brokers make profits through Spread, Commission, Swap, Withdrawal Fee, and other fees.
ជ្រើសរើសឈ្មួញកណ្តាលដែលមានអាជ្ញាប័ណ្ណ (FCA, ASIC, CySEC) និងកេរ្តិ៍ឈ្មោះល្អ។
Choose a broker with a license (FCA, ASIC, CySEC) and good reputation.
ប្រើគណនីសាកល្បង (Demo account) យ៉ាងហោចណាស់ ៣-៦ ខែ មុនពេលប្រើប្រាស់លុយពិត។
Use a Demo account for at least 3-6 months before using real money.
ប្រយ័ត្នចំពោះសញ្ញានៃការបោកប្រាស់៖ ធានាប្រាក់ចំណេញ គ្មានអាជ្ញាប័ណ្ណ ថ្លៃសេវាទាបពេក ឬការដកប្រាក់ពិបាក។
Beware of scam signs: guaranteed profits, no license, fees too low, or difficult withdrawals.
វេទិកា MT4 និង MT5 ជាវេទិកាពេញនិយបំផុត ហើយងាយស្រួលសម្រាប់អ្នកចាប់ផ្តើម។
MT4 and MT5 are the most popular platforms and are easy for beginners.
សាកល្បងចំណេះដឹង Quick Quiz
តើសញ្ញាណាដែលបង្ហាញថាឈ្មួញកណ្តាល Broker អាចជាការបោកប្រាស?Which sign suggests a broker may be a scam?
  • មានអាជ្ញាប័ណ្ណពី FCAIt holds an FCA licence
  • ផ្តល់គណនីសាកល្បងឥតគិតថ្លៃIt offers a free demo account
  • សន្យាប្រាក់ចំណេញធានា 100%It promises a guaranteed 100% profit
  • មានការគាំទ្រអតិថិជន 24/7It provides 24/7 customer support
🏆
អបអរសាទរ!
Congratulations!
អ្នកបានបញ្ចប់គ្រប់មេរៀនទាំង 25 ក្នុងផ្នែក «មូលដ្ឋានគ្រឹះនៃការជួញដូរ» ដោយជោគជ័យ! 🎉
You have completed all 25 lessons in "Trading Fundamentals". Keep going!